website_news:2017030501

អាជ្ញាធរថៃស្ទាក់ចាប់រថយន្តដឹក ពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ 5 នាក់នៅកណ្តាលក្រុងបាងកក

http://www.khmerchonburi.info/archives ថ្ងៃទី02 ខែមីនា ឆ្នាំ2017

កាលពីថ្ងៃទី02 ខែមីនាឆ្នាំ2017 សមត្ថកិច្ចអាជ្ញាធរអន្តប្រវេសន៍ថៃ នាទីក្រុងបាងកកប្រទេសថៃបានធ្វើការស្ទាក់ចាប់រថយន្តToyota comuerមួយគ្រឿងពាក់ស្លាក(ฮง 7161) ដែលលួចដឹកពលករអន្ដោប្រវេសន៍ខុសច្បាប់5នាក់មកពីជាយដែនខេត្ដស្រះកែវចូលទីក្រុងបាងកក ហេតុការណ៍នេះកើតឡើងនៅលើផ្លូវហៃវេរមួយ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ ឡាតក្របាង នាទីក្រុងបាងកក។

ក្នុងព្រឹត្តិបត្រការណ៍នេះសមត្ថកិច្ចថៃបានប្រទះឃើញរថយន្តតូរីសពណ៌សមួយគ្រឿងគួរឲ្យសង្ស័យបានហៅអោយឈប់ ដើម្បីធ្វើការត្រួតពិនិត្យ តែតៃកុងរថយន្តបានព្យាយាមបើករត់គេចអស់រយះពេលជាង 20km ទើបតៃកុងរថយន្តព្រមឈប់ហើយរត់គេចខ្លួនបាត់ស្រមោល។ ក្រោយមក អាជ្ញធរថៃបានឆែកឆេរនៅក្នុងរថយន្ដបានប្រទះឃេីញពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចំនួន5នាក់ ក្នុងនោះមានប្រុស3នាក់និងស្រី2នាក់។

តាមការត្រួតពិនិត្យរបស់អាជ្ញាធរថៃបានឲ្យដឹងថាពលរដ្ឋខ្មែរចំណាកស្រុកទាំងអស់មានលិខិតធ្វើដំណើរប្រភេទ(Border Pass) ដែលអាចធ្វើដំណើរបានត្រឹមខេត្ដស្រះកែវ បើតាមចំឡើយរបស់ពលរដ្ឋខ្មែរម្នាក់បានអោយដឹងថាពួកគាត់ទាំងអស់គ្នាបានធ្វើដំណើរមកពីបោយប៉ែត ដោយប្រើរលិខិតធ្វើដំណើរប្រភេទ(Border Pass) ដើម្បីឆ្លងដែនចូលមកផ្សារថៃ ហើយឡើងរថយន្តបន្តមកធ្វើការនៅទីក្រុងបាងកកដោយបង់សារហុយថ្លៃធ្វើដំណើរក្នុងម្នាក់1500បាត។ ក្រោយពីធ្វើការសាកសួររួចសមត្ថកិច្ចបានបញ្ជូនពលរដ្ឋខ្មែរទាំងអស់ទៅស្ថានីយ៍ប៉ូលិសដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017030501.txt · Last modified: 2017/05/03 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki