website_news:2017030502

វេទនាមែនទែនពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់22នាក់ត្រូវទាហានថៃចាប់ខ្លួន ខណៈពេលកំពុងឡើងរបងតាមព្រំដែនចូលមកធ្វេីការក្នុងទឹកដីថៃ

http://www.khmerchonburi.info/archives ថ្ងៃទី02 ខែឧសភា ឆ្នាំ2017

កាលពីថ្ងៃទី02 ខែឧសភា ឆ្នាំ2017 ទាហានថៃបានឃាត់ខ្លួនពលរដ្ឋ ខ្មែរចំណាកស្រុកខុសច្បាប់ ចំនួន22នាក់ខណៈពេលកំពុងនាំគ្នាព្យាយាមឡើងលើរបងថ្ម ដើម្បីឆ្លងដែនចូលមកធ្វើការនៅប្រទេសថៃ។ ហេតុការណ៍ពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ចូលមកធ្វើការប្រទេសថៃនេះ បានកើតឡើងនៅក្នុងបរិវេណច្រកទ្វាព្រំដែនអន្ដរជាតិខ្មែរ-ថៃ ប៉ោយប៉ែត។

ប្រភពព័ត៌មានពីសមត្ថកិច្ចទាហានថៃបានអោយដឹងថាទាហានឈុតខ្មៅថៃប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រទះឃើញពលករខ្មែរចំណាកខុសច្បាប់ ចំនួន22នាក់ កំពុងនាំគ្នាឡើងរបងថ្មនៅតាមព្រំដែន ដើម្បីចូលមកក្នុងទឹកដីថៃ ភ្លាមនោះទាហានឈុតខ្មៅថៃបានធ្វើការឡោមព័ទ្ធចាប់ខ្លួនបានពលរដ្ឋខ្មែរចំនួន22នាក់ ប្រុស11នាក់ ស្រី11នាក់។

ប្រភពពីពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម22នាក់ ដែលសមត្ថកិច្ចថៃឃាត់ខ្លួនបានបានប្រាប់អោយដឹងថា ពួកគេទាំងអស់គ្នាបានចុះទៅលេងបុណ្យចូលឆ្នាំខ្មែរតាមរយៈច្រកអន្តរជាតិឡែម តែដោយសារពួកគេមានការវិលត្រឡប់ឡើងមកធ្វើការវិញយឺតយ៉ាវក៏មិនហានចូលតាមច្រកឡែមព្រោញខ្លាចគេពិន័យជាប្រាក់ក្នុង1 ថ្ងៃ500฿ ដោយសារហេតុនេះហើយបានពួកគាត់សម្រេចចិត្ដចូលនាំគ្នាចូលមកតាមអន្ដរជាតិប៉ោយប៉ែត ដោយជួលមរខ្យល់អោយនាំផ្លូវដើរកាត់អូហើយយឡើងរបងថ្ម ដើម្បីចូលផ្សារថៃ រួចនិងបន្តដំណើរទៅទីក្រុងបាងកកដែលជាកន្លែងធ្វើការរបស់ខ្លួន។

ក្រោយធ្វើការសាកសួររួចទាហានថៃបានបញ្ជូនពលរដ្ឋខ្មែរទាំងអស់ទៅ ស្ថានីយ៍ប៉ូលិសអន្តោប្រវេសន៍ស្រុកអារញ្ញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ប្រភពព័ត៌មានពី:nsewna.com

website_news/2017030502.txt · Last modified: 2017/08/24 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki