website_news:2017030701

ក្រសួងការងារស្នើក្រសួងព័ត៌មានទប់ស្កាត់ស្ថានីយវិទ្យុ

http://www.kaoh-santiphap-news.html ៖ សហការី ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ២២:១៤

រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានដាក់លិខិតស្នើទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ សូមជួយចាត់វិធានការទប់ស្កាត់ការឃោសនារបស់មេខ្យល់ ឬក្រុមហ៊ុនមួយចំនួនលើស្ថានីយវិទ្យុ ពាក់ព័ន្ធនឹងការនាំពលករខ្មែរទៅធ្វើការនៅបរទេស ដោយគ្មានច្បាប់អនុញ្ញាត ដោយសារពុំមានភាពស្មោះត្រង់ និងបានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់។ ដោយក្រសួងការងារបានពិនិត្យឃើញថា មានក្រុមហ៊ុន និងក្រុមជនខិលខូចមួយចំនួន បានប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ដោយយកការឃោសនាផ្សព្វផ្សាយព័ត៌មាន អំពីការជ្រើសរើសពលករខ្មែរទៅធ្វើការនៅបរទេស ពុំមានភាពស្មោះត្រង់ឡើយ និងបានធ្វើឲ្យប្រជាពលរដ្ឋ ពិសេសអ្នកនៅតាមខេត្តមួយចំនួនយល់ខុស និងចាញ់បោកមេខ្យល់ ឬក្រុមហ៊ុនមិនស្របច្បាប់ទាំងនោះ។

ក្រសួងការងារបានបន្តថា ដើម្បីធានាបាននូវការគ្រប់គ្រង និងការការពារពលករខ្មែរ ចៀសផុតពីចាញ់បោករបស់ជនខិលខូច ឬក្រុមហ៊ុនទាំងនោះ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានស្នើដល់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជួយចាត់វិធានការក្នុងការទប់ស្កាត់បន្ទាន់រាល់ការជួលម៉ោងផ្សាយ និងផ្សាយបន្តផ្ទាល់នៅតាមវិទ្យុរាជធានី-ខេត្តនានា អំពីការជ្រើសរើសពលករទៅធ្វើការនៅបរទេស ដែលគ្មានលិខិត អនុញ្ញាតចេញពីក្រសួងការងារ៕

website_news/2017030701.txt · Last modified: 2017/07/02 11:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki