website_news:2017030703

អភិបាលរងខេត្តជួបសំណេះសំណាលពលករ

http://www.kaoh-santiphap-news.html ៖ ម៉ុត សារុន ថ្ងៃសៅរ៏ ទី១ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:៥៩

ខេត្តបន្ទាយមានជ័យ ៖ នៅម៉ោងជាង០៤រសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នេះ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ អមដោយលោកស្រី អៀង កណ្ណារ៉ា អភិបាលរងក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីមន្ទីរការងារ និងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ខាននគរបាលខេត្ត ជួបសំណេះសំណាលជាមួយពលករបញ្ជូនពីថៃ និងណែនាំពួកគេ ឲ្យងាករកឯកសារស្របច្បាប់ បញ្ចៀសការចាញ់បោកគេ ។

ជួបជាមួយពលករនៅទីតាំងទទួលពលករបញ្ជូនពីថៃ ក្នុងភូមិនិង សង្កាត់ប៉ោយប៉ែត លោកស្រី ប៉ុក ណាឌី បានសំណេះសំណាល និងសួរសុខទុក្ខក្រុមពលករ ក្នុងនោះលោកស្រី និងមន្ត្រីជំនាញ ក៏បានសាកសួរពលករដោយផ្ទាល់ ដើម្បីចង់ដឹងពីការពិតថា តើពួកគេទៅធ្វើការលើដីថៃ ស្របច្បាប់ ឬក៏អត់ ។ ហើយការវិលត្រលប់ តើគេចាប់បញ្ជូន ឬមួយចុះមកដោយខ្លួនឯង ។ ព្រោះមួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាម និងការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា សមត្ថកិច្ចថៃធ្វើការចាប់បញ្ជូនពលករត្រលប់ច្រើន ។

លោកស្រីបន្តថា ក្រោយការសួរនាំ ធាតុពិតក្រុមពលករប្រាប់ថា ពួកគេវិលត្រលប់មកដោយខ្លួនឯង ពុំមានសមត្ថកិច្ចថៃចាប់បញ្ជូនដូចពាក្យចចាមអារ៉ាមនោះទេ ។ លោកស្រីបញ្ជាក់ថា ក្រៅពីការសួរសុខទុក្ខ លោកស្រី និងជំនាញពាក់ព័ន្ធ ធ្វើការណែនាំដល់ពលករ ឲ្យងាករកឯកសារស្របច្បាប់ និងមិនត្រូវទៅតាមការអូសទាញរបស់ជនខិលខូច ឬមេខ្យល់ ។ ព្រោះគ្រប់គ្នាអាចនឹងរងគ្រោះបន្តទៀត ៕

website_news/2017030703.txt · Last modified: 2017/08/24 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki