website_news:2017030706

ពលករខ្មែរ200នាក់ ត្រូវថៅកែកិកកុកមិនព្រមបើកប្រាក់ខែអោយ

http://www.khmer-chonburi.com/archives/ ខែកក្កដា, 01, 2017

ពលករខ្មែរខុសច្បាប់ធ្វើការនៅប្រទេសថៃ ប្រហែលជា200នាក់ ត្រូវថៅកែសំណង់ផ្លុងចោលហើយមិនបើកប្រាក់ខែអោយទៀត។ ប្រភពពីបណ្តាញហ្វេសបុកពលករខ្មែរមួយក្រុម បានធ្វើការឡាយវីដេអូផ្ទាល់បន្ទាប់ពីថៅកែសំណង់ថៃហៅទៅប្រជុំរឿងមិនទទួលខុសត្រូវ បើសិនត្រូវសមត្ថកិច្ចឬទាហានថៃចាប់ខ្លួន នៅខណ:ពេលកំពុងធ្វើការ។ ក្នុងការឡាយវីដេអូនោះ ម្ចាស់អាខោនរូបនោះបានរៀបរាប់ រឿងប្រាក់ដែលធ្វើការជាង2ខែហើយតែថៅកែមិនព្រមបើកអោយគេទៀត ធ្វើអោយកម្មករខែ្មរដែលនៅប្រាប់ថាលែងចង់ធ្វើការទៀតហើយព្រោះគ្មានកំលាំងធ្វើការ។ទាំងនេះហើយជាបញ្ហាដែលកើតដោយសារច្បាប់ថ្មីរបស់ថៃធ្វេីអោយពលករខ្មែរទូទាំងប្រទេសថៃ មានទុក្ខលំបាក ទាំងថៅកែថៃមិនបើកប្រាក់ខែអោយហើយ គ្មានប្រាក់វិត្រឡប់ទៅស្រុកកំណើតខ្លួនទៀត។

website_news/2017030706.txt · Last modified: 2017/07/02 12:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki