website_news:2017030707

ពលករខ្មែរខុសច្បាប់រាប់ពាន់នាក់វិលត្រឡប់ទៅស្រុកកំណើតរបស់វិញ

http://www.khmer-chonburi.com/archives/ ខែកក្កដា 02, 2017

ពលករខ្មែរខុសច្បាប់ធ្វើការនៅប្រទេសរាប់ពាន់នាក់នាំគ្នាវិត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីធ្វើប៉ាស្ទ័រស្របច្បាប់រួចឡើងមកធ្វើការនៅប្រទេសថៃម្ដងទៀត។ កាលពីព្រឹកថ្ងៃសៅរ៍ ទី01 ខែកក្កដា ឆ្នាំ2017 ពលករខ្មែរធ្វើការនៅប្រទេសថៃ រាប់ពាន់នាក់បាននាំគ្នាវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញដើម្បីលិខិតឆ្លងដែន(ប៉ាស្ទ័រ)រួចចូលមកធ្វើនៅប្រទេសថៃម្ដងទៀត។ ប្រភពពីពលករខ្មែរមួយក្រុមដែលធ្វើការនៅខេត្តសារ៉ាក់បុរី ប្រទេសថៃបានប្រាប់អ្នកសារព័ត៌មានថៃមួយអោយដឹងថា ពួកគេទាំងអស់គ្នាបានសម្រេចចិត្តវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីធ្វើលិខិតឆ្លងដែនស្របច្បាប់ រួចវិលត្រឡប់មកធ្វើការនៅប្រទេសថៃវិញ ។ ប្រភពពីសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ប្រចាំខេត្តស្រះកែវអោយដឹងថាចាប់តាំងពី រាជរដ្ឋាភិបាលថៃបានធ្វើការកែប្រែច្បាប់អន្តោប្រវេសន៍ថ្មីឆ្នាំ2017 រួចមកជារៀងរាល់ថ្ងៃ មានពលករខ្មែរចំនួនរាប់រយនាក់ធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ដោយខ្លះទៀតសន្យាថានឹងវិលត្រឡប់មកធ្វើកានៅប្រទេសថៃវិញនៅពេលធ្វើប៉ាស្ទ័របាន ចំណែកឯខ្លះទៀតថា មិនមកធ្វើការនៅប្រទេសថៃទៀតទេ ព្រោះគ្មានលិទ្ធភាពធ្វើប៉ាស្ទ័រ ព្រោះប៉ាស្ទ័រMOUមានតំលៃថ្លៃធ្វើឲ្យគាត់គ្មានប្រាក់គ្រប់គ្រាន់ក្នុងការធ្វើប៉ាស្ទ័រប្រភេទនេះ។

website_news/2017030707.txt · Last modified: 2017/07/02 12:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki