website_news:2017030708

លោកនាយករដ្ឋមន្ត្រីថៃប្រយុទ្ធចាន់អូចារ បញ្ជាក់ថានឹងមិនធ្វើប័ណ្ណស៊ីជំពូជូនពលករបរទេសទៀតឡើយ

http://www.khmer-chonburi.com/archives/ កក្កដា 01, 2017

លោកនាយករដ្ឋមន្ត្រីថៃ បដិសេធមិនព្រមបើកអោយធ្វើប័ណ្ណស៊ីពូ ជូនដល់ពលករបរទេសខុសច្បាប់ទៀតឡើយ។ ក្រោយពីកិច្ចប្រជុំរកដំណោះស្រាយលើបញ្ហាពលករចំណាកខុសច្បាប់ កាលពីថ្ងៃសុក្រទី30ខែមិថុនាឆ្នាំ2017 ។ លោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចា បានផ្ដល់ បទសម្ភាសន៍ ប្រាប់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ឲ្យដឹងថា រាជរដ្ឋាភិបាលថៃ បានទទួលដំណឹងនៅបញ្ហាទុកលំបាកនៅការប្រកាសដាក់ឲ្យប្រើប្រាស់ ច្បាប់អន្តោប្រវេសន៍ថ្មីឆ្នាំ2017 នាពេលកន្លងមក ក្នុងបញ្ហានេះលោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា លោកនិងប្រើច្បាប់ពិសេសគឺមាត្រា44 ដើម្បីធ្វើការពន្យារពេលក្នុងការប្រកាសដាក់ប្រើប្រាស់ច្បាប់អន្តោប្រវេសន៍ថ្មីមួយនេះ។ ដោយរាជរដ្ឋាភិបាលថៃបានសម្រេចពន្យារច្បាប់ថ្មីចំនួនបីចំណុចដូចខាងក្រោម៖

ត្រូវអោយពលករដែលខុសច្បាប់ទាំងអស់វិលត្រឡប់ទៅប្រទេសរបស់ខ្លួន ហើយធ្វើលិខិតឯកសារធ្វើការឲ្យបានត្រឹមត្រូវរួចចាំវិលត្រឡប់មកធ្វើការ។ រាជរដ្ឋាភិបាលថៃនឹងពន្យារពេលច្បាប់ ស្តីពីការផាកពិន័យដែលមានតំលៃកពស់ អោយ អនុវត្តនៅក្រោយ។ ពលករបរទេសដែលមានប័ណ្ណស៊ីជំពូត្រឹមត្រូវ តែធ្វើការខុសតំបន់ឬខេត្ដ ក្រុង ត្រូវទៅច្បាប់ពីរក្រសួងការងាអោយបានត្រឹមត្រូវតាម លក្ខខណ្ឌនៃច្បាប់ការងារ។

ចំណែកឯខាងលក្ខខណ្ឌដែលបណ្ដាក្រុមហ៊ុន និងសហជីពបានការស្នើរសុំអោយបើកធ្វើប័ណ្ណស៊ីជុំពូម្ដងទៀត លោកនាយករមន្ដ្រី មានប្រសាន៍ថា គឺមិនអាចបើកអោយធ្វើបានទៀតទេព្រោះ រាជរដ្ឋាភិបាលថៃ បានធ្វើសេចក្តីសម្រេចជាមួយប្រទេសជិតខាង ដែលមានពលករបរទេសរួចផុតទៅហើយ ដោយតំរូវអោយពលករបរទេសទាំងអស់ទៅធ្វើលិខិតស្នាមនៅឯប្រទេសរបស់ខ្លួនតែប៉ុណ្ណោះ។ ក្នុងការផ្ដល់បទសម្ភាសន៍នេះផងដែរលោកនាយករដ្ឋ មន្ត្រី ប្រយុទ្ធ ចាន់អូចារ បានធ្វើរិគន់យ៉ាងខ្លាំងចំពោះបណ្ដាលក្រុមហ៊ុន សហគ្រាស ព្រមទាំងពលករបរទេស ដែលមិន គោរពលក្ខខណ្ឌច្បាប់ការងារនាពេលកន្លងមក ដោយនាំគ្នាព្រងើយកន្តើយដោយមិនយកចិត្តទុកដាក់ចំពោះបញ្ហារច្បាប់អន្តោប្រវេសន៍ តែដល់ថ្ងៃនេះបែរជាមកស្រែកអោយ នាយករដ្ឋមន្ត្រីជួយដោះស្រាយបញ្ហាវិញ។ ក្នុងបញ្ហានេះ លោកនាយករដ្ឋមន្ត្រីប្រយុទ្ធ បញ្ជាក់ទៀតចុះបើគ្មានច្បាប់ពិសេសមាត្រា 44 នោះ តើបញ្ហានេះនិងទៅជាយ៉ាងណា ចុងក្រោយលោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ បានអំពាវនាវឲ្យបណ្តាក្រុមហ៊ុន និយោជកទាំងអស់ គោរពច្បាប់អន្តោប្រវេសន៍ថ្មីនេះ ព្រោះច្បាប់ថ្មីនេះរាជរដ្ឋាភិបាលថៃ បានតាក់តែងនិងកែលំអ ដើម្បីការពារទប់ស្កាត់និងជាប្រយោជរួមដល់ពលរដ្ឋថៃទាំងអស់គ្នា។

ក្រោយពីកិច្ចប្រជុំរកដោះស្រាយលើបញ្ហាច្បាប់អន្តោប្រវេសន៍នេះរួចមក ពលករបរទេសមួយចំនួនធំបានសំដែងការខកចិត្ដយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលថៃដែលតែមិនព្រមបើកអោយពលករខុសច្បាប់ទាំងអស់បានធ្វើ(ប័ណ្ណស៊ីពូ)ម្ដងទៀត។ បញ្ហានេះហើយដែលធ្វើឲ្យពលករចំណាកស្រុកខុសច្បាប់ដែលគ្មានលទ្ធភាពធ្វើប៉ាស្ទ័រMoU នៅតែឆ្លងដែនខុសច្បាប់ដដែល ព្រោះគាត់គ្មានប្រាក់និងគ្រប់គ្រាន់សម្រាប់ធ្វើលិខិតឆ្លងដែនស្របច្បាប់ទៅធ្វើការនៅស្រុកគេដោយពុំមានថ្ងៃនិងដោះស្រាយបញ្ហានេះបាន។

website_news/2017030708.txt · Last modified: 2017/07/02 12:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki