website_news:2017030709

អាជ្ញាធរថៃជិត200នាក់ចុះធ្វើការត្រួតពិនិត្យកន្លែងកម្សាន្តនិងតំបន់ធ្វើការមួយចំនួនដើម្បីចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់

http://www.khmer-chonburi.com/archives/ កក្កដា 01, 2017

អាជ្ញាថៃបើកយុទ្ធនាការចុះត្រួតពិនិត្យកន្លែងកម្សាន្តនិងតំបន់ធ្វើការមួយចំនួននៅទីក្រុងបាងកក ដើម្បីទប់ស្កាត់បទល្មើសជួញដូរមនុស្ស, គ្រឿងញៀននិងជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងលាក់ខ្លួនធ្វើការនៅក្នុងប្រទេសថៃ។ កាលពីរាត្រីថ្ងៃសុក្រ ទី30 ខែមិថុនា ឆ្នាំ2017 នេះកំលាំងអាជ្ញាធរថៃ នៅទីក្រុងបាងកក ចំនួន120នាក់ បានចែកមុខសញ្ញាគ្នា ចុះធ្វើការត្រួតពិនិត្យកន្លែងកម្សាន្ត និង ការដ្ឋានសំណង់មួយចំនួន នៅក្នុងទីក្រុងបាងកក ដើម្បីទប់ស្កាត់បទល្មើសអំពើជួញដូរមនុស្ស និង រុករកជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងលាក់ខ្លួនធ្វើការនៅក្នុងប្រទេសថៃ។

ក្រោយពីប្រទេសថៃបានប្រកាសព្រះរាជក្រឹត្យច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងការពលកររបទេសខុសច្បាប់ អោយមានទោសកាន់តែធ្ងន់ធ្ងររួចមក។ យើងសង្កេតឃើញថា កំឡាំងអាជ្ញាធរថៃទូទាំងប្រទេស បានធ្វើការយ៉ាងមមាញឹកក្នុងការចុះត្រួតពិនិត្យ និងបង្ក្រាបពលករអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃទាំងថ្ងៃទាំងយប់ស្ទើរតែគ្មានពេលសម្រាកឡើយ។

website_news/2017030709.txt · Last modified: 2017/07/02 12:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki