website_news:2017030712

ពលករភូមាខុសច្បាប់ រាប់រយរាប់ពាន់នាក់ ត្រូវអាជ្ញាធរថៃបញ្ជូនអោយវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ

http://www.khmer-chonburi.com/archives/ កក្កដា 01, 2017

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះអាជ្ញាធរថៃបាន បញ្ជូនពលករចំណាកស្រុកខុសច្បាប់ សញ្ជាតិមីយ៉ាន់ម៉ា រាប់ពាន់នាក់អោយវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ បន្ទាប់ពីពលករខុសច្បាប់ទាំងនោះត្រូវបានអាជ្ញាធរថៃចាប់ខ្លួនខណៈពេលកំពុងធ្វើការខុសច្បាប់នៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសថៃ។ ការចាប់ខ្លួនពលករចំណាកស្រុកបរទេសដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបន្ទាប់ពីប្រទេសថៃបានប្រកាសដាក់អោយប្រើប្រាស់ច្បាប់ការគ្រប់គ្រងជនអន្តោប្រវេសន៍ខុសច្បាប់ ឆ្នាំ2017 ដោយមានកំរិតទោសគឺ ធ្ងន់ធ្ងរជាងមុន។ ពលករខុសច្បាប់សញ្ជាតិមីយ៉ាន់ម៉ាទាំងនោះត្រូវបានអាជ្ញាធរថៃបញ្ជូនអោយវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញតាមរយៈច្រកព្រំដែនគោកស្ថិតក្នុងខេត្តថាគី លេក ប្រទេសមីយ៉ាន់ម៉ា។

website_news/2017030712.txt · Last modified: 2017/07/02 12:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki