website_news:2017030713

ពលករខុសច្បាប់ចំនួន 421នាក់ត្រូវថៅកែថៃបោកមិនបើកប្រាក់ខែចុងក្រោយអោយ ហើយបណ្ដេញអោយវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ

http://www.khmer-chonburi.com/archives/ កក្កដា 01, 2017

បណ្ដាលពលករចំណាកខុសច្បាប់សញ្ជាតិមីយ៉ាន់ម៉ារាប់រយនាក់ ត្រូវថៅកែថៃបោកមិនបើកប្រាក់ខែចុងក្រោយអោយ ហើយបណ្ដេញអោយវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

កាលពីថ្ងៃសៅរ៍ទី01 ខែកក្កដា ឆ្នាំ2017 មានករណីពលករចំណាកស្រុកខុសច្បាប់ សញ្ជាតិមីយ៉ាន់ម៉ាចំនួន421នាក់បាន ធ្វើដំណើរទៅ ស្វែងរកសុំការជួយអន្តរាគមន៍ពីបណ្ដា មូលនិធិកនានា នៅក្នុង ខេត្ត ភូកេតប្រទេសថៃ បន្ទាប់ពីនិយោជក(ថៅកែថៃ) លែងហានជួលអោយធ្វើការ ព្រោះខ្លាចត្រូវទាហានថៃចាប់ហើយមានទោសធ្ងន់។ ពលកខុសច្បាប់ទាំងអស់ត្រូវបណ្ដាថៅកែថៃនៅកន្លែងធ្វើការ បណ្ដេញអោយវិត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ដោយមានពលករខ្លះបានទទួលប្រាក់ខែ និងមួយចំនួនទៀតមិនប្រាក់ខែ ធ្វើការចុងក្រោយអោយ។

បច្ចុប្បន្នពលករភូមាខុសច្បាប់ទាំងអស់ត្រូវបានបណ្ដា មូលនិធិករបស់ថៃចុះធ្វើការជួយសង្គ្រោះព្រមទាំងផ្ដល់កន្លែងស្នាក់នៅ បណ្ដោះអាសន្ននៅធ្វើប្រវត្តិរូបពលករទាំងអស់ មុនអោយវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

website_news/2017030713.txt · Last modified: 2017/07/02 12:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki