website_news:2017030718

នៅច្រកដូងថ្ងៃនេះ អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរ៤៤០នាក់

http://www.kaoh-santiphap-news ៖ ឆោម ពិសម័យ ថ្ងៃអាទិត្យទី២ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២១:១១

ខេត្តបាត់ដំបង ៖ មានសេចក្ដីរាយការណ៍បានឲ្យដឹងថា ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់យ៉ាងតិចជាង៤៤០នាក់ ក្នុងនោះមានទាំងកុមារតូចៗផង ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនត្រលប់មកប្រទេសកំណើតវិញ នៅថ្ងៃទី០២ កក្កដានេះ តាមច្រកទ្វាអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ជាប់ព្រំដែនខេត្តច័ន្ទបុរី ប្រទេសថៃ។ ពលករខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកប្រទេសខ្លួនវិញនេះ មានសរុបចំនួន៤៤៥នាក់ ក្នុងនោះស្រី១៨៦នាក់ និងមានកុមារតូចៗចំនួន១១នាក់ផងដែរ។

ពលករខ្មែរទាំងនេះ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកជាបន្តបន្ទាប់ចំនួន១១លើក គិតចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៧យប់ ថ្ងៃទី០២ កក្កដានេះ ហើយនឹងបញ្ជូនបន្តមកទៀតចាប់ពីថ្ងៃតទៅ។ ប្រភពដដែលបានបញ្ជាក់ថា ពលករខ្មែរទាំងនេះ ត្រូវបានអាជ្ញាធរថៃ ចោទប្រកាន់ថា បានឆ្លងដែនដោយខុសច្បាប់ទៅធ្វើការងារនៅតាមបណ្ដាខេត្តនានា នៃប្រទេសថៃ។ ពេលនេះនៅមានពលករខ្មែរដែលគ្មានលិខិតឆ្លងដែនកំពុងសំងំលាក់ខ្លួន ក្នុងទឹកដីថៃ រាប់ពាន់នាក់ទៀត ហើយអាជ្ញាធរថៃ ក៏កំពុងស្វែងរកចាប់ពួកគេបញ្ជួនត្រលប់មកប្រទេសកំណើរវិញដែរ៕

website_news/2017030718.txt · Last modified: 2017/07/03 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki