website_news:2017030719

ពលករខ្មែរខុសច្បាប់ 9នាក់វិលត្រឡប់ទៅស្រុកកំណើតវិញជួបគ្រោះថ្នាក់ចរាចរតាមផ្លូវ នៅខេត្ដសស្រះកែវ

http://www.khmer-chonburi.com/archives/ ខែកក្កដា 03, 2017

ពលករខ្មែរខុសច្បាប់មួយចំនួនបានធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញ តែចៃដន្យរថយន្ដធ្វើដំណើរជួបគ្រោះថ្នាក់ចរាចរតាមផ្លូវបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់និងស្រាលចំនួន 9នាក់ ។

មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពីវេលាម៉ោង11:45នាទី នាថ្ងៃអាទិត្យ ទី02ខែកក្កដា ឆ្នាំ2017 នៅត្រង់ចំណុចផ្លូវ បានផាក់ខះ ស្រុកវាត់ណាខន ខេត្តស្រះកែវ ប្រទេសថៃ។ ហេតុការគ្រោះថ្នាក់នេះបានកើតឡើងដោយរថយន្តToyota comener រត់ឈ្នួលមួយគ្រឿង បានបុកជាមួយPikup ដែលបើកបរ ប្រាស់ទិសគ្នា ធ្វើឲ្យរថយន្តToyota ដឹកអ្នកដំណើរធ្លាក់ចូលក្នុងប្រឡាយគៀនផ្លូវនៅក្បែរនោះ បណ្ដាលអោយអ្នកដំណើរដែលជិះក្នុងរថយន្តToyota រងរបួសធ្ងន់និងស្រាលចំនួន9នាក់នៅកន្លែងកើតហេតុ។

ប្រភពពីភ្នាក់ងារសង្គ្រោះខេត្តស្រះកែវបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តបុកគ្នានេះ មានពលករខ្មែរប្រុសស្រីចំនួន 9នាក់ ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវភ្នាក់ងារសង្គ្រោះខេត្តស្រះកែវបញ្ជូនយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ដស្រះកែវប្រទេសថៃ។

website_news/2017030719.txt · Last modified: 2017/07/03 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki