website_news:2017030721

វីវរទៀតហើយ !ថៅកែថៃនីមួយៗ ឈប់ជួលពលករដែលចូលទៅធ្វើការ និងអោយត្រលប់មកផ្ទះសិន មូលហេតុថា

https://www.khmernews.news/article/archives/ By kimhav hin -July 2, 2017

ប្រទេសថៃ៖នៅភូកេត ថៅកែរោងចក្របានប្រាប់អោយកម្មករទាំងខ្មែរនិងជនជាតិដ៏ទៃដែលមិនមែនជាជនជាតិថៃ ត្រលប់មកផ្ទះសិន ចាំមកជាថ្មីម្ដងទៀត ដោយសារតែរដ្ឋាភិបាលថៃបានចេញច្បាប់កាងារថ្មីសម្រាប់ជនបរទេសដែលចូលមកធ្វើការនៅក្នុងប្រទេសថៃ ដែលមានការពិន័យជាប្រាក់យ៉ាងច្រើនចំពោះថៅកែដែលជួលពលករដែលមកធ្វើខុសពីច្បាប់កាងារ។

នៅថ្ងៃទី២នេះរោចក្រដែលនៅភូកេតបានផ្អាក និងបញ្ជូនពលករទៅផ្ទះវិញចំនួន៣៤៥នាក់ ។ ព្រឹត្តិការនេះត្រូវបានគេចាត់វិធានការតាំងពីថ្ងៃ២៤ ខែមិថុនាដោយសមត្ថកិច្ចត្រូវតែបោសសំអាតរាល់ពលករដែលគ្មានលិខិតអនុញ្ញាតិអោយមកធ្វើការ ឬមានលិខិតអនុញ្ញាតិក្លែងក្លាយ ឬមានលិខិតអនុញ្ញាតិតែពលករធ្វើការផ្លាស់ប្ដូរកន្លែងធ្វើការដោយគ្មានការបញ្ជាក់ច្បាស់លាស់។ ច្បាប់នេះមានករទទួលស្គាល់និងចុះក្នុងច្បាប់កាងាររបស់ប្រទេសថៃនៅថ្ងៃទី២៣ មិថុនា ២០១៧ ហើយរដ្ឋាភិបាលទុកពេលវេលាអោយពលករនិងថៅកែ១២០ថ្ងៃ បន្ទាប់ពី១២០ថ្ងៃបើមានអ្នកដែលធ្វើការខុសនឹងលក្ខ័ណខាងលើត្រូវពិន័យថៅកែពី ៤០០០០០-៨០០០០០បាត ក្នុងពលករម្នាក់និងអាចមានទោសជាប់គុកផង។ដូច្នេះតាំងពីការអនុវត្តិច្បាប់ថ្មីនេះមក ធ្វើអោយថៅកែថៃមិនហ៊ានលាក់បំពួនពលករធ្វើការទៀតទេ។ហើយការបញ្ជូនពលករមកវិញនវបានចាប់ផ្ដើមជារឿយតាំងពីថ្ងៃ២៤មកម្ល៉េះ និងកាន់តែមានចំនួនច្រើនឡើងៗជារៀងរាល់ថ្ងៃ។

website_news/2017030721.txt · Last modified: 2017/07/03 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki