website_news:2017030722

ពលករភូមាពីរនាក់គូស្នេហ៍ ចងករសម្លាប់ខ្លួន គេសង្ស័យថាធុញទ្រាន់និងច្បាប់អន្តោប្រវេសន៍ថ្មីរបស់ថៃ

http://www.khmer-chonburi.com/archives/ កក្កដា 0 3, 2017

កាលពីថ្ងៃអាទិត្យ ទី02 ខែកក្កដា ឆ្នាំ2017 មានករណី ពលករសញ្ជាតិមីយ៉ាន់ម៉ាពីរនាក់គូស្នេហ៍បានចងកសម្លាប់ខ្លួននៅនិងដើរឈើធំមួយ ខាងក្រោយក្រុមហ៊ុនដែលពួកគេទាំងពីរនាក់ធ្វើការដោយពុំដឹងមូលហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង14 ថ្ងៃរសៀល ស្ថិតនៅក្នុង Moo2, បានណងមួង ស្រុកខៅយ៉យ ខេត្តផេតបុរី ប្រទេសថៃ នៅកន្លែងកើតហេតុគេប្រទះឃើញសាកសពបុរសនិងនារីពីរនាក់បានចងកសម្លាប់ខ្លួននៅ និងដើរឈើធំមួយដើម ដែលមានចំងាយ50ម៉ែត្រពីក្រុមហ៊ុនដែលគេទាំងពីរនាក់ធ្វើការ។ ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ត្រូវបានគេស្គាល់ឈ្មោះThaw Zin Phyo អាយុ20ឆ្នាំ ឈ្មោះ wai Hnin Phyu អាយុ20ឆ្នាំសញ្ជាតិមីយ៉ាន់ម៉ា ទាំងពីរនាក់ជាសង្សារនឹងគ្នា និងនៅធ្វើការនៅក្រុមហ៊ុនក្បែរកន្លែងកើតហេតុ។ ក្នុងករណីពលករសញ្ជាតិមីយ៉ាន់ម៉ាចងករសម្លាប់ខ្លួនទាំងពីរនាក់នេះ ខាងសមត្ថកិច្ចថៃនៅមិនទាន់ហានអះអាងលើការស្លាប់របស់ជនទាំងនាក់នេះឡើយ តែមានពាក្យចចាមអារ៉ាមពីពលករមួយចំនួនបានសន្និដ្ឋានថា ការស្លាប់របស់ពលករមីយ៉ាន់ម៉ាទាំងពីរនាក់គូស្នេហ៍នេះ ប្រហែលជាពួកគេពិបាកចិត្តក្នុងរឿងច្បាប់ជនអន្តោប្រវេសន៍ថ្មីរបស់ថៃ ដែលបានប្រកាសប្រើប្រាស់កាលពីចុងខែមិថុនាកន្លងទៅនេះ ទើបធ្វើឲ្យពួកគេទាំងពីរនាក់គិតខ្លី។

តែយ៉ាងណាម៉ិញខាងសមត្ថកិច្ចថៃបានប្រាប់ឲ្យដឹងថា រឿងនេះប្រហែលជាមិនទាក់ទងនឹងច្បាប់ថ្មីរបស់ប្រទេសថៃនោះទេ អ្នកស្លាប់ទាំងពីរនាក់អាចមានបញ្ហាផ្សេងទៀតទើបសម្រេចចិត្តសម្លាប់ខ្លួនឯងបែបនេះ ក្នុងករណីខាងលើនេះដែរសមត្ថកិច្ចថៃនិងធ្វើការសាកសួរអ្នកនៅជិតខាង អ្នកស្លាប់ទាំងពីរនាក់ ដើម្បីរកមូលហេតុពិត ក្នុងការសម្លាប់ខ្លួនលើកនេះ។

website_news/2017030722.txt · Last modified: 2017/07/03 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki