website_news:2017030723

ពលករខុសច្បាប់ចំនួន345នាក់ទៀតហើយ ស្ម័គ្រចិត្តវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ

http://www.khmer-chonburi.com/archives/ កក្កដា 0 2, 2017

កាលពីព្រឹកថ្ងៃអាទិត្យទី02 ខែកក្កដា ឆ្នាំ2017នេះ មានពលករចំណាកស្រុកខុសច្បាប់ចំនួន345នាក់ បានស្ម័គ្រចិត្ដវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ ប្រភពពីបណ្តាញសារព័ត៌មាន ខេត្តរះណង ប្រទេសថៃ បានឲ្យដឹងកាលពីព្រឹកមិញនេះនៅសាលាសំណាក់សង្ឃ សាផានប៉ា ស្ថិតក្នុងឃុំបាក់ណាម ស្រុកមឿងខេត្តរះណង មានពលករចំណាកខុសច្បាប់សញ្ជាតិ មីយ៉ាន់ម៉ា ចំនួន345នាក់ បានសម្រេចចិត្តធ្វើដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ដើម្បីធ្វើឯកសារធ្វើការនៅក្នុងប្រទេសថៃអោយបានត្រឹមត្រូវរួចនិងវិត្រឡប់មកធ្វើការនៅប្រទេសថៃម្ដងទៀត។ សម្រាប់បងប្អូនពលករខុសច្បាប់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដែលស្ម័គ្រចិត្តវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញនោះ បងប្អូនអាចធ្វើដំណើរទៅបាន ដោយមិនមានសមត្ថកិច្ចថៃណាចាប់ខ្លួនបងប្អូនឡើយ ព្រោះលោកនាយករដ្ឋមន្ត្រីថៃ បានប្រើច្បាប់មាត្រា44 ជួយសម្រួលផ្លូវដល់បងប្អូនពលករខុសច្បាប់អោយវិត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ដើម្បីធ្វើឯកសារធ្វើការអោយបានត្រឹមត្រូវចាំវិលត្រឡប់មកវិញម្ដងទៀត។

website_news/2017030723.txt · Last modified: 2017/07/03 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki