website_news:2017030725

អភិបាលខេត្ត ៖ សម្តេចក្រឡាហោម ស ខេង បានដាក់វិធានការអោយបិតច្រករបៀងខុសច្បាប់ទាំង៤៣កន្លែង

http://police.gov.kh/blog 12:59 pm 3 កក្កដា 2017 10

បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់វិធានការអោយបិទច្រករបៀងខុសច្បាប់ទាំង៤៣កន្លែង ដើម្បីទប់ស្កាត់ពលករចំណាកស្រុក និងទំនិញគេចពន្ធ ។ ឯកឧត្តមលើកឡើងកិច្ចប្រជុំកាលពីថ្ងៃទី៣០ខែមិថុនាឆ្នា២០១៧ ។ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់វិធានការអោយបិទច្រករបៀងខុសច្បាប់ទាំង៤៣កន្លែង ដើម្បីទប់ស្កាត់ពលករចំណាកស្រុក និងទំនិញគេចពន្ធដែលឈ្មួញចូលមកកម្ពុជាដោយគ្មានច្បាប់ ដែលធ្វើអោយបាត់បង់ចំណូលរដ្ឋជាច្រើន។

ឯកឧត្តមបានណែនាំដល់សមត្ថកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវតែចូលរួមលុបបំបាត់អោយអស់រាល់ច្រករបៀងខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនកម្ពុជា-ថៃ មានប្រមាណជាង១០០គីឡូម៉ែត្រ ហើយមានច្រករបៀងខុសច្បាប់ជាង៤០កន្លែង ។ ច្រករបៀងខុសច្បាប់រយៈពេលកន្លងមក គឺពលរដ្ឋខ្មែរចំណាកស្រុកដែលឆ្លងដែនខុសតាមរៈមេខ្យល់ និងមានរថយន្តចង្កូតស្តាំគេចពន្ធ ម៉ូតូគេចពន្ធ និងទំនិញគេចពន្ធលួចនាំចូល ។ ឯកឧត្តម សួន បវរ បានដាក់វិធានការ ត្រូវតែលុបបំបាត់នៅច្រករបៀងខុសច្បាប់តាមបន្ទាត់ព្រំដែនអោយអស់ មិនត្រូវអោយកើតមាន ដែលធ្វើឲ្យបាត់បង់ចំណូលរដ្ឋ ។ ដាក់វិធានការហើយបើកងកម្លាំងណាមួយនៅតែបន្តបើកច្រករបៀងដោយខុសច្បាប់ គឺទទួលខុសត្រូវមុខច្បាប់ ៕

website_news/2017030725.txt · Last modified: 2017/07/03 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki