website_news:2017030805

ឃាត់ខ្លួនស្ត្រីម្នាក់ ប៉ុនប៉ងលួងលោម ក្មេងស្រីបម្រើផ្លូវភេទ

http://www.daem-ampil-news.html ព្រហស្បតិ៍, 03 សីហា ២០១៧ 08:23 ដោយ: ប៉ិច នរៈ ID:013

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានឃាត់ខ្លួនស្ត្រីម្នាក់ ក្នុងករណី ប៉ុនប៉ងជួញដូរផ្លូវភេទឆ្លងដែន កាលវេលាម៉ោង៤រសៀល ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅរាជធានីភ្នំ។

លោក ទេព បូរ៉ា នាយប៉ុស្តិ៍ ច្បារអំពៅទី២ បានអោយដឹងថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ យ៉ុង គឹមស៊ុយ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៥៨ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះសុខ លី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរលក់ពោតស្ងោរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

មន្ត្រីនគរបាល បានបញ្ជាក់ថា មុនពេលកើតហេតុ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ជនរងគ្រោះកំពុងលក់ពោធស្ងោរ នៅមុខផ្សារច្បារអំពៅ ពេលនោះមានស្រ្តីម្នាក់ ដើរមកជួបជនរងគ្រោះ រួចនិយាយថា រូបរាងហ្អែងស្អាតប៉ុនណ្ណឹង គួរយកប្តីចិនទៅ ឮដូចនេះបានយល់ព្រម ក៏ឡើងម៉ូតូឌុបមកផ្ទះជនសង្ស័យ នៅសង្កាត់ចាក់អង្រែលើ មកដល់ផ្ទះបានជួបមនុស្សប្រុសម្នាក់ ប្រហែលអាយុ២៧ឆ្នាំ សួរបើចង់បានប្តីចិន គេអោយប្រាក់៣ពាន់ដុល្លារអាមេរិក រួចអោយប្រាក់ម្ភៃដុល្លារ ធ្វើអត្តសញ្ញាណបណ្ណ នឹងសំបុត្រកំណើត តើយល់ព្រមដែរឫទេ ជនសង្ស័យឆ្លើយតបវិញថា ចាំសំរេចពីឱពុកម្តាយ ហើយត្រឡប់មកផ្ទះវិញ។

លុះដល់ថ្ងៃទី២សីហា វេលាម៉ោង៣និង៣០នាទីរសៀល ជនសង្ស័យមកកន្លែងលក់ពោតមុខផ្សារអំពៅ នៅតែសួរដដែលព្រមឫមិនព្រម… ពេលនោះ ប្អូនស្រីជនរងគ្រោះឌុបមកផ្ទះជួល ជួបឪពុកម្តាយ សុំសេចក្តីយល់ព្រម ជាមួយគ្នានោះ ឪពុកម្តាយ និងអ្នកជិតខាងមានការសង្ស័យ ក៏នាំមកប៉ុស្តិនគរបាលរដ្ឋបាលច្បារអពៅ២ ក្រោយពីទទួលប៉ុស្តិ៍ បានចំណាត់ការតាមនិតិវិធី។ បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការ តាមនីតិវិធី៕

website_news/2017030805.txt · Last modified: 2017/09/07 17:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki