website_news:2017030808

សំណុំរឿងស៊ីឈ្នួល ឲ្យពពោះជំនួស៖ តុលាការផ្តន្ទាទោស ជនជាប់ចោទ ៣នាក់ ក្នុងម្នាក់ៗ ១ឆ្នាំកន្លះ

http://www.daem-ampil-news.html ព្រហស្បតិ៍, 03 សីហា ២០១៧ 09:44 ដោយ: គិរី ID:039

ភ្នំពេញ៖ ជនជាប់ចោទ ៣នាក់ ក្នុងនោះមានស្ត្រីអូស្ត្រាលីម្នាក់ ពាក់ព័ន្ធករណីអំពើជាអន្តរការី នៃការពរពោះ ឬនិយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យ ពពោះបង្កើតកូនជំនួស និង ផ្តល់ឯកសារដោយទុច្ចរិត នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ត្រូវបានលោកស្រី ស៊ លីនណា ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោសក្នុងម្នាក់ៗ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ពី២លានរៀលទៅ ៦លានរៀល ។ ក្រុមជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទ អំពើធ្វើជាអន្តរការី នៃអំពើពពោះ និង បទសុំឲ្យផ្តល់ឯកសារ ដោយទុច្ចរិតតាមមាត្រា៣៣២ និងមាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនជនរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ៣នាក់ ក្នុងនោះមានស្ត្រីជនជាតិអូស្រ្តាលីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីអំពើជាអន្តរការី នៃការពរពោះ ឬ និយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យពពោះ បង្កើតកូនជំនួស និង ផ្តល់ឯកសារដោយទុច្ចរិត ។

លោកវរសេនីយ៍ឯក កែវ ធា នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញ ថ្លែងថា ជនសង្ស័យឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ និង ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ ។

សមត្ថកិច្ច បញ្ជាក់ថា នៅពេលដែលបណ្តាប្រទេស ដទៃចេញច្បាប់បិទមិនឲ្យ មានការជួលស្រី្តពពោះ ដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះ បានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់ឲ្យដើរលួងលោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល ពពោះជំនួសអ្នកដែលចង់បានកូន ហើយរហូតដល់ក្រុមមនុស្ស ប្រុសស្រលាញ់ប្រុសដូចគ្នាចង់បានកូន ក៏មកកម្ពុជារកកូនដែរ ។ ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញចំណេញកប់ពពក អ្នកចង់បានកូនត្រូវចំណាយ ៥ម៉ឺនដុល្លារអាមេរិក ៕

website_news/2017030808.txt · Last modified: 2017/09/07 17:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki