website_news:2017030811

លោក ឡុង ឌីម៉ង់ ស្នើឲ្យនិយោជកកូរ៉េ មើលថែទាំ ស្រឡាញ់ និងចាត់ទុកពលករខ្មែរ ឲ្យដូចសាច់ញាតិខ្លួន

http://www.daem-ampil-news.html ថ្ងៃពុធ, 02 សីហា ២០១៧ 16:51 ដោយ: ស៊ាន កុសល ID:019

ភ្នំពេញ៖ បន្ថែមពីលើការផ្ដល់សេវាសាធារណៈ និងការជួយគាំពារផ្នែកច្បាប់ ការចុះជួបផ្ទាល់ជាមួយប្រជាជន ក៏ជាការងារមួយ មិនអាចខ្វះបានផងដែរ ក្នុងនាមជាអ្នកតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការមើលថែប្រជាជន នេះជាការលើកឡើង របស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ទៅកាន់និយោជកជនជាតិកូរ៉េ នៅចំការម្ទេសមួយកន្លែង ក្នុងទីក្រុង Miryang ខេត្ត Gyeongsangnam-do ។ បន្ថែមពីលើនេះ លោកឯកអគ្គរាជទូត ក៏បានស្នើនិយោជកកូរ៉េ ឱ្យមើលថែទាំ ស្រលាញ់ និងចាត់ទុកពលករកម្ពុជា ឱ្យដូចជាសាច់ ជាឈាម ជាកូន ជាក្មួយ របស់ពួកគាត់។

សូមបញ្ជាក់ថា ក្រុមការងារស្ថានទូត ដឹកនាំដោយ ឯកអគ្គរាជទូត និងលោកស្រី នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ បានចុះសួរសុខទុកបងប្អូន ពលករផ្នែកកសិកម្ម ចំនួន ១៣នាក់ ក្នុងចំការចំនួន ៣ ក្នុងទីក្រុង Miryang ខេត្ត Gyeongsangnam-do ដោយមានការសម្របសម្រួល ពីមជ្ឈមណ្ឌលគាំពារ ពលករបរទេសទីក្រុង Miryang ដើម្បីពិនិត្យពីស្ថានភាពរស់នៅ បញ្ហាប្រឈម លក្ខខណ្ឌការងារ សុខទុក្ខ និងសំណូមពរដោយផ្ទាល់ ពីបងប្អូនពលករ។ គិតត្រឹមដើមឆមាសទី២ ឆ្នាំ២០១៦ ពលករខ្មែរដែលកំពុងបម្រើការងារ ផ្នែកកសិកម្មនៅសាធារណរដ្ឋកូរ៉េ មានចំនួនប្រមាណ ១៦,២២៥នាក់ នារីចំនួន ៧,៣១៥នាក់៕

website_news/2017030811.txt · Last modified: 2017/09/07 17:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki