website_news:2017031003

គណៈកម្មការធ្វើប៉ាស្ព័រ ចាប់ផ្តើមប្រកាសបើកធ្វើប៉ាស្ព័រជូនបងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃហើយ

http://pheaktraprak.com/archives/ By เพียะตรา ประ October 2, 2017

ក្រសួងការងារកម្ពុជាចេញសេចក្តីប្រកាសអំពាវនាវឲ្យបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃត្រៀមខ្លួន ត្រួតសញ្ជាតិ ដើម្បីប្ដូរប័ណ្ណស៊ីជម្ពូយកប៉ាស្ព័រការងារនៅក្នុងសប្តាហ៍ខាងមុខនេះ។ សេចក្តីប្រកាសជូនដំណឹង÷គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់បងប្អូនពលករខ្មែរ កំពុងធ្វើការនៅក្នុងប្រទេសថៃ សូមប្រកាសជូនដំណឹងដល់បងប្អូនពលករកម្ពុជាអោយជ្រៀប ជាពិសេសបងប្អូនសាធារណៈជនដែលធ្វើរស់នៅធ្វើការនៅក្នុងប្រទេសថៃ អោយបានជ្រៀបថា ។ គណៈកម្មការផ្តល់ភាពស្របច្បាប់នៅប្រទេសថៃនិងចាប់ផ្តើមបើកយុទ្ធនាការត្រួតអត្តសញ្ញាណ(ត្រួតសញ្ជាតិ) ជូនបងប្អូនពលករខ្មែរ ដើម្បីទទួលបានលិខិតធ្វើដំណើរពលករកម្ពុជា(ប៉ាស្ព័រការងារ)នៅបរទេស(TD) និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស(OCWC)ដែលមានព័ត៌មានលំអិតដូចខាងក្រោម៖

1.ទីក្រុងបាងកក អាស័យដ្ឋាន អ៊ឺមធើរៀលវឺល ឡាតប្រាវ(Imperial World Ladphrao) ជាន់ទី 4 លេខ2539 ច្រក81-83 ផ្លូវឡាតប្រាវ សង្កាត់ចៅឃុនស៊ឺង ខណ្ឌថុងឡាង ទីក្រុងបាងកក 10310។

2.ខេត្តរ៉ាក់យ៉ង. អាស័យដ្ឋានផ្សារ អូថប់យ៉ង(OTOP MA Yong). 201-ភូមិ7 ឃុំម៉ាខាយ,ស្រុក និឃុំផាត់តាណា,ខេត្តរ៉ាក់យ៉ង 21180។

3.ខេត្តសុងក្លា អាស័យដ្ឋាន ផ្សារហុកទៀង(Fuk Thai) 99 ភូមិ3. ឃុំ ខ្លងហែរ ស្រុកហាតយ៉ៃ ខេត្តសុងក្លា។

តារាងពេលវេលាម៉ោងធ្វើការរបស់ទីតាំងត្រួតសញ្ជាតិជូនពលករខ្មែរ

-ទីក្រុងបាងកក ចាប់ពីម៉ោង10:00 ព្រឹក ដល់ម៉ោង 06:30 ល្ងាច

-ខេត្តរ៉ាក់យ៉ង ចាប់បើកពីម៉ោង08:30 ព្រឹក ដល់ម៉ោង05:00 ល្ងាច

-ខេត្តសុងក្លា ចាប់បើកពីម៉ោង08:30ព្រឹក ដល់ម៉ោង05:00 ល្ងាច បញ្ជាក់ពលករត្រូវមកដល់មុនម៉ោង30:30 ល្ងាច

-តម្លៃសេវាជាផ្លូវការក្នុងការធ្វើជូន និងបើកផ្ដល់សំណុំឯកសារក្នុងថ្ងៃតែមួយដែលភាគីថៃ និងកម្ពុជាបានឯកភាពគ្នាគឺ 2350฿ (ពីពាន់បីរយហាសិប) បាត។

ឯកសារតម្រូវសម្រាប់ពលករមកស្នើរសុំលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស

1.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើតច្បាប់ដើម និងច្បាប់ថតចំម្លងចំនួន 2សន្លឹក

2.ប័ណ្ណមិនមែនសញ្ជាតិថៃ(ប័ណ្ណស៊ីជម្ពូ) ឬលិខិតបញ្ជាក់ ទំនាក់ទំនងជាមួយរវាងនិយោជក(ថៅកែ) ដែលចេញដោយក្រសួងការងារថៃ ឬមន្ត្រីការងារថៃច្បាប់ដើម និងច្បាប់ថតចម្លងចំនួន 2សន្លឹក។

3.ប័ណអនុញ្ញាតការងារផ្នែកនេសាទ(សម្រាប់ពលករធ្វើការនេសាទ)

4.ឈ្មោះ អាស័យដ្ឋាន លេខរបស់និយោជក(ថៅកែ)

5.ពលករត្រូវមកដោយផ្ទាល់ និងថតរូបផ្ទាល់

អ្នកក្នុងបន្ទុកក្រោមអាយុ 15ឆ្នាំមិនយកតម្លៃសេវា

1.ត្រូវនាំកូន ឬអ្នកក្នុងបន្ទុកមកដោយផ្ទាល់ ថតរូបផ្ទាល់

2.សំបុត្រកំណើតកូន ឬសំបុត្រពេទ្យរបស់កូន

អាស្រ័យហេតុនេះសូមបងប្អូនពលករខ្មែរទាំងអស់ដែលកំពុងធ្វេីការនៅក្នុងប្រទេសថៃទាំងអស់មេត្តាជ្រាប។

website_news/2017031003.txt · Last modified: 2017/10/03 10:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki