website_news:2017031004

ការិយាល័យធ្វើប៉ាស្ព័រជូនពលករខ្មែរក្នុងខេត្តរ៉ាក់យ៉ង ចាប់បើកនៅថ្ងៃពុធខាងមុខនេះ

http://pheaktraprak.com/archives/ By เพียะตรา ประ October 2, 2017

ការិយាល័យត្រួតសញ្ជាតិជូនកម្មករខ្មែរនៅក្នុងខេត្តរ៉ាក់យ៉ង បើកកន្លះថ្ងៃត្រូវផ្អាក់វិញដោយសារភ្នាក់ងារក្រសួងការងារថៃមិនទាន់ចុះមកធ្វើការ។ កាលពីព្រឹកថ្ងៃច័ន្ទទី02 ខែកញ្ញា ឆ្នាំ2017 នេះ គណ:កម្មការផ្ដល់លិខិតឆ្លងដែនស្របច្បាប់ជូនពលករខ្មែរនៅក្នុងខេត្តរ៉ាក់យ៉ងប្រទេសថៃ ចាប់ផ្តើមបើកការិយាល័យ ត្រួតសញ្ជាតិជូនដល់បងប្អូនពលករខ្មែរនៅខេត្ដរ៉ាក់យ៉ងជាថ្ងៃដំបូង តែត្រូវបានផ្អាក់វិញបន្ទាប់ពីភ្នាក់ងារក្រសួងការងារថៃ,ភ្នាក់ងារតម្រួតអន្តោប្រវេសន៍ថៃ,ភ្នាក់ងារពេទ្យថៃ មិនទាន់ចុះមកដំណើរការ។ ចំណែកឯភ្នាក់ងារគណៈកម្មការធ្វើប៉ាស្ព័រ ខាងប្រទេសកម្ពុជាយើងវិញបានត្រៀមឧបករណ៍ត្រួត, ថត,ធ្វើប៉ាស្ព័រជូនបងប្អូនពលករខ្មែរ។

បើតាមការបញ្ជាក់របស់ក្រុមនិយោជកថៃមួយចំនួន ដែលបានទៅកាន់កន្លែងការិយាល័យធ្វើប៉ាស័្ពរអូថប់ខេត្ត កាលពីព្រឹកមិញនេះបានឲ្យដឹងថា នៅថ្ងៃពុធខាងមុខនេះគណ:កម្មការផ្តល់លិខិតឆ្លងដែនស្របច្បាប់កម្ពុជា និងចាប់ផ្តើមបើកការិយាល័យត្រួតសញ្ជាតិម្ដងទៀត ដោយជំហានដំបូងគឺធ្វើការត្រួតសញ្ជាតិជូនកម្មករផ្នែកនេសាទមុនគេ។ ចំណែកឯអ្នកដែលគាត់ប័ណ្ណស៊ីជម្ពូធ្វើការនៅលើគោគ និងអ្នកដែលសម្ភាសន៍ រួចត្រូវរង់ចាំភាគីក្រសួងការងារថៃប្រកាសជាផ្លូវការម្ដងទៀតនៅពេលក្រោយ។

website_news/2017031004.txt · Last modified: 2017/10/03 10:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki