website_news:2017031005

តើថៃប្រកាសបើកធ្វើប៉ាស្ព័រជូនពលករខ្មែរនៅពេលណា.? អានចម្លើយនៅខាងក្នុង

http://pheaktraprak.com/archives/ By เพียะตรา ประ October 3, 2017

ចម្ងល់របស់បងប្អូនពលករខ្មែរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលតែងតែសួរមកផេករបស់យើងខ្ញុំ ចម្លើយ÷ហេតុផលដែលក្រសួងការងារថៃមិនទាន់ប្រកាសបើកអោយធ្វើការត្រួតសញ្ជាតិជូនពលករខ្មែរនៅពេលនេះ

គឺបន្ទាប់ពីមានបញ្ហារឿងបង់ប្រាក់ត្រួតសញ្ជាតិជូនកម្មករភូមា ក្រសួងការងារថៃបានផ្អាកអោយកម្មករភូមា បង់ប្រាក់បណ្ដោះអាសន្ន ដើម្បីកែសម្រួលរឿងការបង់អោយបានត្រឹមត្រូវដើម្បីកុំអោយមានបញ្ហាដូចលើកមុនទៀត។

ដោយសារតែហេតុនេះហើយបានជាក្រសួងការងារថៃមិនទាន់ប្រកាសបើកធ្វើប៉ាស័្ពរជូនបងប្អូនពលករខ្មែរតែក៏មិនយូរដែរ។ សប្តាហ៍ខាងមុខនេះបងប្អូនពលករខ្មែរដែលកំពុងរង់ចាំប្ដូរប័ណ្ណស៊ីជម្ពូយកប៉ាស្ព័រការងារមានដំណឹងជាក់ជាមិនខាន។ ដូច្នេះហើយបងប្អូនពលករខ្មែរដែលចម្ងល់សូមមេត្តារង់ចាំតាមដានព័ត៌មានបន្ថែមនៅពេលខាងមុខទៀតនេះ។

website_news/2017031005.txt · Last modified: 2017/10/03 10:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki