website_news:2017031007

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ជួយពលករ-ពលការិនីខ្មែរ ១៦នាក់ បន្ទាប់ពីមិនអាចស៊ូទ្រាំជាមួយការងារបាន

http://www.freshnewsasia.com/index.php/en/localnews/ 2017-10-03

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន ១៦នាក់ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកគេមិនអាចស៊ូទ្រាំជាមួយការងារបាន។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះថា ពលករ ពលការិនីទាំង១៦នាក់នេះ បានទៅធ្វើការនៅម៉ាឡេស៊ីចន្លោះពីឆ្នាំ២០១៤-២០១៧។ ពួកគេមកពីខេត្តក្រចេះ កំពង់ធំ កំពត ត្បូងឃ្មុំ កំពង់ចាម និងសៀមរាបជាដើម។ លោក ជុំ សុន្ទរី បានឲ្យដឹងដែរថា បន្ទាប់ការជួយអន្តរាគមន៍ពីស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដោយមានការទាមទារប្រាក់ខែ និងប្រាក់បំណាច់ជាដើមនោះ ពលករ ពលការិនីទាំង ១៦នាក់បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅនេះ៕

website_news/2017031007.txt · Last modified: 2017/10/03 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki