website_news:201703401

ចាប់មេខ្យល់ខ្មែរកំពុងនាំពលករដើរផ្លូវកាត់ឆ្លងទៅខាងខ្មែរបាន2នាក់

http://www.khmerchonburi.info/ 2017/04/03

កាលពីថ្ងៃទី2 ខែមេសា ឆ្នាំ2017 សមត្ថកិច្ចទាហានឈុតខ្មៅថៃប្រចាំស្រុកអារ៉ញ្ញបានឃាត់ខ្លួនមេខ្យល់ខ្មែរ2នាក់កំពុងនាំពលករខ្មែរខុសច្បាប់ដើរចេញតាមផ្លូវកាត់។

ករណីទាហានឈុតខ្មៅថៃឃាត់ខ្លួនមេខ្យល់ខ្មែរនេះបានកើតឡើងកាលពីម្សិលមិញនៅត្រង់ចំណុចភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារ៉ញ្ញ ខេត្ដស្រះកែវ ខណះពេលដែលជនសង្ស័យទាំងពីនាក់នាំព្រះសង្ឃខ្មែរ 5រូប និងពលករខ្មែរ11នាក់ដើរតាមផ្លូវកាត់ដើម្បីឆ្លងទៅខាងខ្មែរ ។ ជនសង្ស័យទី1មានឈ្មោះខឿន ណូ ទី2 ឈ្មោះ យ៉ន សឿរ ជនសង្ស័យបានសារភាពថាពួកគេទាំងពីជាមេខ្យល់រកសើនាំពលករដើរផ្លូវកាត់ដោយគិតតំលៃម្នាក់800បាត។ ក្រោយពេលសាកសួររួចសមត្ថកិច្ចថៃនាំខ្លួនជនសង្ស័យទាំងពីនាក់រួមទាំងពលករខុសច្បាប់ទាំងអស់ទៅស្ថានីតម្រួតស្រុកអារ៉ញ្ញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/201703401.txt · Last modified: 2017/04/03 10:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki