website_news:201703402

ថៃចាប់ពលករខ្មែរធ្វើដំណើរទៅលេងចូលឆ្នាំថ្មីតាមរយះរថភ្លើងគ្មានឯកសារបញ្ជាក់បានចំនួន 204នាក់

http://www.khmerchonburi.info/ 2017/04/02

ខេត្ដស្រះកែវ៖ថ្ងៃទី02 ខែមេសា ឆ្នាំ2017 12:00 ថ្ងៃត្រង់សមត្ថកិច្ចទាហានថៃប្រចាំស្រុកអារ៉ញ្ញ ស្រះកែវ ប្រទេសថៃបានធ្វើការចុះត្រួតពិនិត្យក្បួនរថភ្លើងមួយខ្សែរដែលធ្វើដំណើរមកពីទីក្រុងបាងកកមកឈប់ចតនៅស្ថានីស្រុកអារ៉ញ្ញ ក្រោយពីមានការរាយការណ៍ពីតម្រួតប្រចាំរថភ្លើងក្បួននេះថាមានពលករខ្មែរប្រហែលជិត 300នាក់កំពុងធ្វើដំណើរតាមរថភ្លើងដើម្បីចុះទៅលេងបុណ្យចូលឆ្នាំនៅឯស្រុកកំណើត។

ក្នុងការត្រួតពិនិត្យលើកនេះសមត្ថកិច្ចទាហានថៃបានរកឃើញពលករខ្មែរខុសច្បាប់ចំនួន 204 នាក់ ប្រុស 112នាក់ ស្រី 92នាក់ ដែលបានធ្វើដំណើរចុះមកលេងបុណ្យចូលឆ្នាំថ្មីខាងមុខនេះតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចថៃបានអោយដឹងថាពលករខ្មែរទាំងអស់មិនមានឯកសារកញ្ជាក់ការធ្វីដំណើរត្រឹមត្រូវឡើយ សមត្ថកិច្ចថៃបានធ្វើការឃាត់ខ្លួនពលករខ្មែរទាំងអស់បញ្ជូនទៅស្ថានីតម្រួត(តម៉)ស្រុកអារ៉ញ្ញដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

website_news/201703402.txt · Last modified: 2017/04/03 10:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki