website_news:2017040304

មួយថ្ងៃតម្រួត និងអាជ្ញាធរថៃចាប់បញ្ជូនពលករខែ្មរខុសច្បាប់ជិត៧០០នាក់ មកស្រុកកំណើតវិញ

http://www.rasmeinews.com/local ដោយ ៖គ្រញូង ថ្ងៃទី 4 មីនា 2017 ម៉ោង 08:47:AM

បាត់ដំបង៖ ក្នុងមួយថ្ងៃតម្រួតថៃ និងអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៦៨៦នាក់ (ស្រី២២៤នាក់ និងកូនក្មេង២នាក់) ដែលលួចចូលទៅធ្វើកម្មករតាមច្រករបៀងនានា នៅក្នុងទឹកថៃបញ្ជូនមកប្រទេសខែ្មរវិញ កាលពីម៉ោងជាង៤រសៀលនិងម៉ោង៦ល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

លោក សៀក សានិត មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា ពលករខែ្មរចំណាកស្រុកខុសច្បាប់ចំនួន ៦៨៦នាក់ (ស្រី២២៤នាក់ និងកូនក្មេង២នាក់) ដែលបានចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ត្រូវបានតម្រួត និងអាជ្ញាធរថៃ ចាប់ខ្លួនបញ្ជូនត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀល និងល្ងាចថ្ងៃទី៣ ខែមីនានេះ។ បន្ទាប់ពីអាជ្ញាធរខែ្មរយើងធ្វើការណែនាំ និងអប់រំ ដល់ពលករចំណាកស្រុកទាំងអស់ឲ្យយល់ដឹងអំពីភាពអន្តរាយដល់អាយុជីវិត ក្នុងពេលលួចចូលទៅធ្វើការនៅប្រទេសថៃ ដោយគ្មានច្បាប់ទម្លាប់រួចមក អាជ្ញាធរកម្ពុជាបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅភូមិស្រុកកំណើតរៀងៗខ្លួនវិញ៕

website_news/2017040304.txt · Last modified: 2017/08/24 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki