website_news:2017040305

បាក់រណ្តៅអាចម៌ដីលុបពលករនៅថៃពីរនាក់ទាំងរស់

http://www.pageth.info By Admin On Feb 28, 2017

យោងតាម គេហទំព័រក្នុងស្រុករបស់ថៃបានចុះផ្សាយថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ២០១៧នេះថា មានកម្មការពីរនាក់ត្រូវបានកុបក្នុងរណ្តៅស្លាប់បន្ទាប់ពីមានការបាក់ដីក្នុងរណ្តៅសំណង់ការដ្ឋានមួយកន្លែង។

តាមសាក្សីបាននិយាយថា មុនពេលកើតហេតុ មេការសំណង់ម្នាក់បានបង្ខំអោយកម្មករបីបួននាក់ចុះក្នុងរណ្តៅ ដើម្បីដាក់ដែកសំរាប់ចាក់គ្រឹះ ដោយសាររណ្តៅជ្រៅមានទឹកគ្មានអ្នកណាហ៊ានចូលទៅទេព្រោះខ្លាចបាក់ដី។ ដោយសារតែមេការបញ្ជា កម្មករពីរនាក់បានចុះទៅដល់មិនទាន់បានប៉ុន្មានផងក៍មានដីបាក់សង្កត់បុរស់ពិរនាក់នោះតែម្តង។ តាមពត៌មានបឋមកម្មកររងគ្រោះមិនទាន់ស្គាល់អត្តសញ្ណាណនៅឡើយទេ តែគេសន្និដ្ឋានជាពលករមកពីប្រទេស ឡាវ៕ ប្រភព៖ everydaytips.info

website_news/2017040305.txt · Last modified: 2017/03/04 16:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki