website_news:2017040403

ពលករខ្មែរសម្រុកចេញពីថៃរាប់ពាន់នាក់

https://angrut.com/archives April 4, 2017

ប្រភពពីជាយដែនខ្មែរ-ថៃបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ ពលករខ្មែរជាច្រើនពាន់នាក់បានចូលមកប្រទេសកំណើតរបស់ខ្លួនដើម្បីចូលរួមទទួលទេវតាឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅចុងសប្តាហ៍ក្រោយនេះ និងបានត្រូវសមត្ថកិច្ចថៃបញ្ជូនមកឲ្យអាជ្ញាធរខ្មែរតាមព្រំដែន ។ សេចក្តីរាយការណ៍បានបន្តថា គ្រាន់តែនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពលករខ្មែរប្រមាណពី៧០០ទៅ៨០០នាក់ បានត្រូវថៃបញ្ជូនតាមរថយន្តពី៩ទៅ១០គ្រឿង ។

ចំណែកនៅតាមច្រកព្រំដែនដទៃទៀតក្នុងខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងឧត្តរមានជ័យជាដើមក៍មានពលករនិងពលរដ្ឋខ្មែរដែលធ្វើការនៅថៃបានចូលមកលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំផងដែរ ។

ដោយឡែក ប្រភពពីតាមបណ្តាខេត្តមួយចំនួន បែរជាមានពលរដ្ឋខ្មែរក្រីក្របានធ្វើចំណាកស្រុកទៅប្រទេសថៃនិងប្រទេសដដទៃទៀតធ្វើឲ្យស្ងាត់ភូមិផងដែរដូចជានៅខេត្តព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកំពង់ស្ពឺជាដើម ។

តួលេខមិនផ្លូវការខ្លះថា មានពលករខ្មែរទាំងស្រុបច្បាប់និងមិនស្របច្បាប់កំពុងធ្វើការក្នុងប្រទេសថៃមានជាង១លាននាក់ ៕

website_news/2017040403.txt · Last modified: 2017/08/24 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki