website_news:2017040701

លោក អ៊ិត សំហេង នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃ «រឿងពលករ»

http://www.kaoh-santiphap-news. ៖ អ៊ាង ប៊ុនរិទ្ធ ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៧:១០

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃ រឿងចាប់បញ្ជូនពលករកម្ពុជាមកកម្ពុជាវិញ។ ថ្លែងប្រាប់អ្នកសារព័ត៌មានព្រឹកថ្ងៃទី០៣ កក្កដា នេះ លោករដ្ឋមន្ត្រីប្រាប់ថា ក្រុមការងារនឹងចេញទៅប្រទេសថៃ នៅថ្ងៃទី៦ កក្តដា។

លោកអ៊ិត សំហេង បានមានប្រសាសន៍ថាក្រសួងមានវិធានការច្រើនសម្រាប់ជួយដល់ពលករកម្ពុជាដែលធ្វើការនៅក្នុងប្រទេសថៃដែលកំពុងជួបបញ្ហានៃការបណ្តេញមកស្រុកវិញ។ លោកបានបញ្ជាក់ថា៖ «ថ្ងៃ៦ កក្កដានេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅប្រទេសថៃ ដើម្បីជួបពិភាក្សាការងារជាមួយក្រសួងការងារថៃ រកវិធីជួយដល់បងប្អូនពលករយើង។ ខ្ញុំសូមអំពាវនាវដល់កម្មករកុំមានការព្រួយបារម្មណ៍។ រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតនៅថៃកំពុងតែជួយនៅទីនោះ»។ ចំពោះចំនួនពលករខ្មែរទៅធ្វើការនៅក្នុងប្រទេសថៃវិញ លោករដ្ឋមន្ត្រីបានឲ្យដឹងថា មានចំនួនជាង១លាននាក់។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារខាងលើ ក្រោយពីមានការចាប់បញ្ជូនពលករខ្មែរមកប្រទេសកំណើតវិញ ជាបន្តបន្ទាប់ដូចជាកាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៧ ក្រុមអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរជាង៥ពាន់នាក់មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយពីប្រទេសថៃអនុវត្តច្បាប់អន្តោរប្រវេសន៍ថ្មីចំនួន៨ចំណុច និងបានបញ្ជូនជាបន្តបន្ទាប់ មករហូតមកដល់ថ្ងៃទី០១ កក្កដា នេះ ។

យ៉ាងណាមិញ ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសថៃ បានអំពាវនាវពលករ កុំមានការភ្ញាក់ផ្អើល និងរក្សាភាពស្ងប់ស្ងាត់ ដោយសាររាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការងារជាមួយភាគីថៃឲ្យឈប់ចាប់បញ្ជួនពលករកម្ពុជាមកស្រុកកំណើតបន្តទៀត ។

website_news/2017040701.txt · Last modified: 2017/07/04 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki