website_news:2017040704

ហ៊ឺ... ខ្មែរអើយខ្មែរ អីក៏កំសត់ម្លេះ គេបញ្ជូនមករហូត

http://www.kaoh-santiphap-news. ៖ ឆោម ពិសម័យ ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៧:៣៣

ខេត្តបាត់ដំបង ៖ ពលករខ្មែរយ៉ាងតិចជាង៨០០នាក់ ដែលគេអះអាងថា បានសម្ងំលាក់ខ្លួនធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ហើយត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនត្រឡប់មកប្រទេសកំណើតវិញជាបន្តបន្ទាប់ ក្នុងរយៈពេល១ថ្ងៃកន្លះ តាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង នេះគិតចាប់ពីថ្ងៃទី០២ កក្កដា ដល់ត្រិមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៣ កក្កដា នេះ ។

មន្ត្រីព្រំដែនបានរាយការណ៍ថា អាជ្ញាធរថៃទើបចាប់ផ្ដើមចាប់បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់មកស្រុកខ្មែរវិញ តាមច្រកទ្វារអន្តរជាតិដូងជាលើកដំបូង បន្ទាប់ពីរដ្ឋាភិបាលថៃចាប់ផ្ដើមអនុវត្តច្បាប់អន្តោប្រវេសន៍ រយៈពេលជាងកន្លះខែកន្លងទៅនេះ ។ មន្ត្រីដដែលឲ្យដឹងថា គិតចាប់ពីថ្ងៃទី០២ មកដល់ត្រិមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៣កក្កដា នេះ មានពលករខ្មែរប្រុស ស្រី និងកុមារតូចៗផងប្រមាណជាង៨០០នាក់ហើយ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកប្រទេសកំណើតវិញតាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀងនេះ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចព្រំដែនបានឲ្យដឹងថា កាលពីថ្ងៃទី០២ កក្កដា ថៃបញ្ជូនពលករខ្មែរមកវិញចំនួន៤៤៥នាក់ (ស្រី១៨៦នាក់) ក្នុងនោះ មានកុមារតូចៗចំនួន១១នាក់ផង។ ដោយឡែកនៅថ្ងៃទី០៣កក្កដា ថៃបានចាប់បញ្ជូនពលករខ្មែរចំនួន៣៦០នាក់ទៀត ក្នុងនោះ មានស្ត្រីចំនួន១០៣នាក់ និងកុមារចំនួន១៤នាក់ ។ ពលករខ្មែរទាំងនេះត្រូវអាជ្ញាធរថៃចោទប្រកាន់ថា បានលួចឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ ដោយគ្មានលិខិតឆ្លងដែន។

website_news/2017040704.txt · Last modified: 2017/07/04 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki