website_news:2017040710

ក្រឡាប់រថយន្តដឹកពលករស្ម័គ្រចិត្តវិលត្រឡប់ទៅស្រុកកំណើត មានមនុស្ស11នាក់រងរបួស

http://www.khmer-chonburi.com/archives/ កក្កដា 03, 2017

ប្រទេសថៃ:កាលពីព្រឹកថ្ងៃច័ន្ទ ទី03 ខែកក្កដា ឆ្នាំ2017 មានករណីគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកពលករចំណាកស្រុកមួយគ្រឿង បានបណ្ដាលឲ្យមានមនុស្ស11នាក់រងរបួសធ្ងន់និងស្រាល ហេតុការណ៍គ្រោះថ្នាកក្រឡាប់រថយន្តនេះបានកើតឡើងនៅវេលាម៉ោង 06ព្រឹក នៅត្រង់ចំណុចគីឡូម៉ែត្រលេខ427-428 ស្ថិតក្នុងMoo 2, Ban Pukkamareon, Klong Khlung, Klong Khlung, Kamphaengphet ប្រទេសថៃ។

នៅកន្លែងកើតហេតុសមត្ថកិច្ចបានឃើញរថយន្តដឹកអ្នកដំណើរធុនធំមួយគ្រឿងបានក្រឡាប់ផ្អៀងម្ខាងនៅក្បែររថយន្តកើតហេតុឃើញមានពលករសញ្ជាតិមីយ៉ាន់ម៉ាមួយចំនួនបានរងរបួសកំពុងអង្គុយជជែកគ្នានៅក្បែររថយន្តកើតហេតុ។ ប្រភពពីអ្នកបើកបររថយន្តកើតហេតុបានប្រាប់សមត្ថកិច្ចឲ្យដឹងថា រថយន្តខាងលើបានធ្វើដំណើរមកពីខេត្តសាមុតសាខនដើម្បីដឹកពលករចំណាកស្រុក(សញ្ជាតិមីយ៉ាន់ម៉ា)ប្រុស ស្រីចំនួន45នាក់ទៅកាន់ខេត្តតាក ជាយដែនប្រទេស មីយ៉ាន់ម៉ា ។ ខណៈពេលដែលធ្វើដំណើរ មកដល់ត្រង់ចំណុចកើតហេតុរថយន្តបានរ៉េចង្កូតធ្លាក់ផ្លូវ ធ្វើអោយរថយន្តក្រឡាប់ផ្អៀងម្ខាង បណ្ដាលអោយ ពលករដែលជិះនៅក្នុងរថយន្តខាងលើរងរបួសធ្ងន់និងស្រាលចំនួន11នាក់។ ក្រោយពេលកើតហេតុពលករដែលរងរបួសត្រូវបានភ្នាក់ងារសង្គ្រោះ ខេត្តកំផែងភេត ធ្វើការបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ។

បញ្ជាក់:ពលករ (សញ្ជាតិមីយ៉ាន់ម៉ា) ទាំងអស់ជាពលករខុសច្បាប់ដែលស្ម័គ្រចិត្តវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ក្រោយពីថៅកែថៃលែងហានជួលព្រោះខ្លាចត្រូវអាជ្ញាធរថៃចាប់ខ្លួន អាចនឹងមានទោសធ្ងន់។

website_news/2017040710.txt · Last modified: 2017/07/04 15:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki