website_news:2017040804

កម្ពុជាបើកកន្លែងផ្ដល់ប៉ាស្ព័រ ជូនបងប្អូនពលករខ្មែរចំនួន3 កន្លែងនៅក្នុងប្រទេសថៃ នាខែសីហានេះ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | สิงหาคม សីហា 3, 2017

ប្រទេសថៃ:កាលពីថ្ងៃព្រហស្បតិ៍ ទី03 ខែសីហា ឆ្នាំ2017 ក្រសួងការងារថៃបានសហការជាមួយសភាពាណិជ្ជកម្មថៃ បើកកិច្ចប្រជុំដើម្បីធ្វើការប្រកាសដល់បណ្ដាលនិយោជក(ថៅកែថៃ) មុននិងបិតឈប់ទទួលចុះឈ្មោះពលករខុសច្បាប់នៅថ្ងៃទី07ខែសីហាឆ្នាំ2017 ខាងមុខនេះ។

ខ្លឹមសារនៅក្នុងកិច្ចប្រជុំបានលើកឡើងថា ក្រោយពេលបិតចុះឈ្មោះពលករខុសច្បាប់រួច រាជរដ្ឋាភិបាលថៃនិងចាប់ផ្ដើមធ្វើការត្រួតពិនិត្យសញ្ជាតិដល់ពលករបរទេសទាំងបីសញ្ជាតិ ចំពោះពលករសញ្ជាតិខ្មែរ ខាងរាជរដ្ឋាភិបាលកម្ពុជានិងអោយក្រសួងការងារកម្ពុជាចុះមកបើកកន្លែងធ្វើប៉ាស្ទ័រជូនដល់ពលករខ្មែរដែលបានចុះឈ្មោះ និងកាន់ប័ណ្ណស៊ីជម្ពូស្របច្បាប់នៅក្នុងខែសីហានេះ ដោយចាប់ផ្ដើមមុនគេនៅខេត្ដរះយ៉ង ខេត្តសង់ខ្លា និងទីក្រុងបាងកក ។

ចាប់តាំងពីបើកការិយាល័យចុះឈ្មោះថ្ងៃទី24 ខែកក្កដារហូតដល់ថ្ងៃទី03 ខែសីហា មាននិយោជក(ថៅកែ)មកធ្វើការចុះឈ្មោះលករខុសច្បាប់នៅការិយាល័យទូទាំង101កន្លែង សរុបចំនួន 113,374 នាក់ ចុះឈ្មោះតាមរយៈប្រព័ន្ធអ៊ីនធឺណិតមានចំនួន 8,959នាក់ ពលករខ្មែរមានចំនួន107,504នាក់ ពលករឡាវមានចំនួន 54,144នាក់ ពលករមីយ៉ាន់ម៉ាមានចំនួន 234,742នាក់។

ក្នុងកិច្ចប្រជុំលើកនេះក្រសួងការងារថៃបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលថៃ និងមិនមាននយោបាយបើកធ្វើប័ណ្ណស៊ីជម្ពូជូនដល់ពលករខុសច្បាប់ទៀតឡើយ សូមនិយោជក(ថៅកែ) ទាំងអស់មេត្តាកុំយល់ច្រឡំអោយសោះ។

website_news/2017040804.txt · Last modified: 2017/09/07 16:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki