website_news:2017040906

នារីក្មេងៗស្រស់ស្អាតសាច់សខ្ចី កន្លែងម៉ាស្សាកោសជប់បង្កប់សេវាបម្រើផ្លូវភេទ

https://kohsantepheapdaily.com.kh/ ដោយ ៖ គ្រឹស្នា ថ្ងៃសៅរ៏ ទី២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១១:២៣

រាជធានីភ្នំពេញ ៖ ទីតាំងម៉ាស្សាកោសជប់យីហោ《ពន្លឺពេជ្រ១៦៨》ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិល័យប្រឆាំងបទល្មើសការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ក្រោមការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាប កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ។

ដែលប្រតិបត្តិការបង្ក្រាបខាងលើនោះ បានធ្វើឡើងក្រោយពេលស៊ើបអង្កេតស្រាវជ្រាវរកឃើញថា ទីតាំងមួយនេះល្មើសច្បាប់ ដោយមានបង្កប់សេវាបម្រើផ្លូវភេទនៅក្នុងនោះ ។ នគរបាលបានឲ្យដឹងថា ទីតាំងមួយនេះ មានថៅកែឈ្មោះ ញ៉ែត ស្រីម៉ុម ភេទស្រី អាយុ៤៥ឆ្នាំ ហើយការដាក់ស្លាកម៉ាស្សាកោសជប់ គ្រាន់តែជាការបន្លំបំភ័ន្តភ្នែកមហាជន អាជ្ញាធរ និងសមត្ថកិច្ចតែប៉ុណ្ណោះ តែធាតុពិត ទិសដៅសំខាន់របស់ពួកគេ គឺការបម្រើផ្លូវភេទទៅវិញទេ ដែលបង្កប់ជ្រកក្រោមស្លាក ម៉ាស្សាកោសជប់ នោះយ៉ាងរលូន ហើយមួយថ្ងៃៗ មានបុរសៗ ដែលស្វែងរកសេវានេះ បានចូលទៅកាន់ទីនោះ សប្បាយជាមួយនាងៗវ័យក្មេងរូបស្រស់ស្អាតជាបន្តបន្ទាប់ ។

ប៉ុន្តែទោះជាបែបណា មិនអាចលាក់បាំងបានទេ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរកឃើញ ទើបចុះសហការណ៍ជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការបង្ក្រាបតែម្ដង ។

ប្រភពខាងលើបានបន្តឲ្យដឹងថា នៅក្នុងខណៈនោះ នគរបាលបានធ្វើការឃាត់ខ្លួនស្ត្រីចំនួន៧នាក់ ដែលក្នុងនោះរួមមានស្ត្រី ឈ្មោះ ញ៉ែត ស្រីម៉ុម ដែល ជាថៅកែហាងខាងលើ និង៦នាក់ទៀត គឺជាស្រីបម្រើសេវា និងបានរកឃើញស្រោមអនាម័យប្រើប្រាស់រួចជាច្រើន រួមទាំងស្រោមមិនទាន់ប្រើមួយចំនួនទៀតផង ។ ដែលជាភស្ដុតាង និងបានបញ្ជាក់ថា ទីតាំងមួយនេះ ពិតជាបង្កប់នូវសេវាបម្រើផ្លូវភេទយ៉ាងច្បាស់ ដែលមិនអាចប្រកែកបានឡើយ ។ ដោយឡែក ស្ត្រីវ័យក្មេងដែលជានារីបម្រើសេវាផ្លូវភេទទាំង៦នាក់នោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនទាន់ដឹងថា ពួកនាងៗទាំងនោះ មានអាយុប៉ុន្មានឆ្នាំ តើមានអាយុក្រោម ១៨ឆ្នាំ ជាអនីតិជនប៉ុន្មាននាក់ និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅប៉ុន្មាននាក់នៅឡើយដែរ ។ តែបើតាមមើលជាក់ស្ដែង ពួកនាងសុទ្ធតែមានវ័យក្មេង ។

ប្រភពខាងលើនោះ បានប្រាប់ឲ្យដឹងបន្តទៀតថា ដើម្បីសណ្ដាប់ធ្នាប់សង្គម និងការពារការជួញដូរមនុស្ស ទប់ស្កាត់ការជួញដូរអនីតិជន កម្លាំងនគរបាលការិយាល័យខាងលើ បានធ្វើការស្រាវជ្រាវ និងបានចុះធ្វើការបង្ក្រាបជាបន្តបន្ទាប់ តាមបែបភ្លៀងរលឹម ប៉ុន្តែទោះបីជាខិតខំយ៉ាងណា ក៏នៅតែមាន មិនចេះអស់ឡើយ ។ ដោយឡែក ពេលនេះ បានចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់យីហោ《ពន្លឺពេជ្រ១៦៨》នេះទៀត ក្រោយរកឃើញបទល្មើសជាក់ស្ដែង ហើយថៅកែហាង រួមនិងនារីរកស៊ីផ្លូវភេទទាំងនោះ និងត្រូវបញ្ជូនទៅធ្វើការសាកសួរនៅការិយាល័យប្រឆាំងបទល្មើសការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

website_news/2017040906.txt · Last modified: 2017/09/04 12:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki