website_news:2017040907

ពលករខ្មែរវ័យ30ឆ្នាំ ម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅ ដោយមិនដឹងមូលហេតុ

http://pheaktraprak.com/archives/ โดย เพียะตรา ประ กันยายน កញ្ញា 3, 2017

ខេត្តឈុនបុរី÷កាលពីរសៀលថ្ងៃអាទិត្យ ទី03 ខែកញ្ញា ឆ្នាំ2017 មានករណីប្រទះឃើញសាកសពបុរសពលករខ្មែរម្នាក់កំពុងដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅជួលមួយកន្លែងស្ថិតនៅតំបន់Pattaya។ ហេតុការណ៍ប្រទះឃើញសាកសពបុរសពលករខ្មែរនេះកើតឡើងកាលពីវេលាម៉ោង3 រសៀលស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងក្បែរ (សយណាក្លឿរ17) ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ អ្នកស្លាប់មានឈ្មោះ ធី ចាន់វី ភេទប្រុស អាយុ30ឆ្នាំ សញ្ជាតិខ្មែរ ជាពលករខ្មែរធ្វើការនៅក្នុងក្រុងPattaya ខេត្តឈុនបុរី ។ ប្រភពពីសមត្ថកិច្ចថៃដែលចុះទៅត្រួតពិនិត្យសាកសពនៅបន្ទប់កើតហេតុបានឲ្យដឹងថា នៅលើសាកសពអ្នកស្លាប់មិនស្លាកស្នាមរបួសអ្វីឡើយ ហើយជនរងគ្រោះបានដេកស្លាប់ប្រហែលជារយ:ពេលជាង1ម៉ោងមកហើយទើបបានដឹង។ បច្ចុប្បន្នសាកសពបុរសពលករខ្មែរខាងលើត្រូវបានភ្នាក់ងារសង្គ្រោះស្រុកបាងឡាម៉ុងបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យស្រុកបាងឡាម៉ុង ដើម្បីរង់ចាំប្រគល់ជូនសាច់ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2017040907.txt · Last modified: 2017/09/04 12:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki