website_news:2017040908

អាសូរខ្លាំងណាស់ បុរសពលករខ្មែរម្នាក់ ត្រូវបំពង់បង្ហូរទឹកស្រូបជាប់រហូតដល់ស្លាប់

http://pheaktraprak.com/archives/ โดย เพียะตรา ประ กันยายน កញ្ញា 1, 2017

ខេត្តប្រាជីនបុរី÷កាលពីវេលាម៉ោង 20:30 នាទីយប់ ថ្ងៃសុក្រទី01 ខែកញ្ញា ឆ្នាំ2017 មានករណីកម្មករធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ ត្រូវបំពង់បង្ហូរស្រូបទាញបណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ករណីនេះបានកើតឡើងកាលពីវេលាម៉ោង18: 30នាទីល្ងាច ស្ថិតនៅក្នុងភូមិ បាកខ្លងប្រាក់ខាមសង្កាត់បូរិបូន ស្រុកប្រាជីនបុរី ខេត្តប្រាជីនបុរី ប្រទេសថៃ ជនដែលមានឈ្មោះយ៉ឹនធៀងភេទប្រុស អាយុ27ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្នុងខេត្តកំពង់ធំ។ បើតាមសេចក្តីថ្លែងសមត្ថកិច្ចថៃដែលបានចុះទៅពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា ខណៈពេលកើតហេតុជនរងគ្រោះកំពុងធ្វើការបង្ហូរទឹកទៅស្រះម្ខាងទៀត តែភ្លាតស្នៀតខ្លួនធ្លាក់ចូលក្នុងបំពង់បង្ហូរទឹកលាមកសត្វដែលមានកំលាំស្រូបខ្លាំង បណ្ដាលជាប់ក្នុងបំពង់ទឹកណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរពេទ្យស្រុកប្រាជីនបុរី ដើម្បីធ្វើកោសលវិច័យរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2017040908.txt · Last modified: 2017/09/04 12:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki