website_news:2017040911

បញ្ជូនសពពលករខ្មែរម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់មកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

http://www.rasmei-kampuchea-news.html September 4, 2017

(បន្ទាយមានជ័យ)៖ពលករខ្មែរម្នាក់ធ្វើការនៅប្រទេសថៃ ត្រូវបានខ្សែរភ្លើងឆក់ស្លាប់បញ្ជូនឱ្យសាច់ញាតិទទួលយកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ជនរងគ្រោះដែលត្រូវខ្សែរភ្លើងឆក់ស្លាបមានឈ្មោះ ឆាន់ យ៉ុកសុខហ៊ី ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិអាឡុយឃុំកន្ទួតស្រុក.ខេត្តក្រចេះ។

មន្ត្រីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានប្រាប់ថា៖ពលករខ្មែរដែលត្រូវខ្សែរភ្លើងឆក់ស្លាប់គឺបានធ្វើការងារកម្មករនៅខេត្តឈុនបុរីប្រទេសថៃហើយត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់កាលពីវេលាម៉ោង១កាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០១៧។មន្ត្រីអគ្គកុងស៊ុលកម្ពុជាបានបញ្ជាក់ថា៖ក្រោយពេលពលករខ្មែរម្នាក់ត្រូវបានអគ្គីសនីឆក់ស្លាប់មន្ត្រីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ នាំយកសាកសពជនរងគ្រោះមកប្រគល់ជូនសាច់ញាតិមកទទួលយកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕ S/ដោយ៖ហូសាន់

website_news/2017040911.txt · Last modified: 2017/09/04 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki