website_news:2017040913

ក្រសួងការងារអំពាវនាវឲ្យថៅកែថៃ ប្រញាប់រួសរាន់នាំខ្លួនពលករបរទេស មកសម្ភាសន៍ដើម្បីត្រៀមខ្លួនធ្វើប៉ាស្ព័រការងារ

http://pheaktraprak.com/archives/ โดย เพียะตรา ประ กันยายน កញ្ញា 4, 2017

រួសរាន់ឡើងនៅសល់តែ3ថ្ងៃទៀតទេ ការិយាល័យសម្ភាសន៍ពលករបរទេសខុសច្បាប់នៅក្នុងខេត្តម៉ែហង្សសត និងបិទបញ្ចប់ការសម្ភាសន៍ពលករ។ ខេត្តម៉ែហង្សសត÷កាលពីថ្ងៃច័ន្ទ ទី04 ខែកញ្ញា ឆ្នាំ2017 លោកRuchu Chai Potha នាយកក្រសួង ការងារប្រចាំខេត្តម៉ែហង្សសត ប្រទេសថៃ បានចេញសេចក្តីប្រកាសជូនដំណឹងដល់និយោជក(ថៅកែថៃ) ដែលកំពុងគ្រប់គ្រងពលករបរទេសខុសច្បាប់ ដែលបានចុះឈ្មោះប្ដូរស្ថានភាពពីខុសច្បាប់មកស្របច្បាប់នាពេលកន្លងមក អោយប្រញាប់រួសរាន់នាំខ្លួនពលករ មកធ្វើការសម្ភាសន៍ជាមួយភ្នាក់ងារក្រសួងការងារនៅការិយាល័យខេត្តម៉ែហង្សសត អោយបានមុនថ្ងៃទី06 ខែកញ្ញា ឆ្នាំ2017 ដោយមានរយៈពេលនៅសល់ត្រឹមតែ3ថ្ងៃប៉ុណ្ណោះ ការិយាល័យខេត្តម៉ែហង្សសតនិងបិទទ្វារឈប់ទទួលសម្ភាសន៍បងប្អូនពលករបរទេសទៀតហើយ។

ប្រសិនជានិយោជក(ថៅកែថៃ) មិនព្រមនាំខ្លួនពលករបរទេសដែលបានចុះឈ្មោះរួច មកធ្វើការសម្ភាសន៍ជាមួយភ្នាក់ងារក្រសួងការងារថៃ នៅតាមការិយាល័យនីមួយទេ ពលករបរទេសទាំងនោះនិងគ្មានសិទ្ធិត្រួតសញ្ជាតិ ដើម្បីទទួលបានប៉ាស្ព័រការងារស្របច្បាប់ដែលចេញដោយក្រសួងការងារថៃឡើយ អាស្រ័យហេតុនេះសូមនិយោជក (ថៅកែថៃ) ទាំងអស់ដែលកំពុងគ្រប់គ្រងពលករបរទេសហើយមិនទាន់បាននាំខ្លួនពលករមកសម្ភាសន៍ សូមប្រញាប់ប្រញាល់ឡើង នាំខ្លួនពលករទាំងដែលនៅសេសសល់ទាំងនោះមកធ្វើការសម្ភាសន៍អោយបានរួចរាល់មុនពេលកំណត់ដើម្បីទទួលបានសិទ្ធិធ្វើការនៅក្នុងប្រទេសថៃយ៉ាងស្របច្បាប់។

website_news/2017040913.txt · Last modified: 2017/09/04 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki