website_news:2017041003

អាជ្ញាធរថៃ បញ្ជូនសពពលករខែ្មរម្នាក់ មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង

http://ann.com.kh/site/news/.html ថ្ងៃពុធ, 4 ខែតុលា 2017 8:27 ព្រឹក

ខេត្តបាត់ដំបង៖ សាកសពពលករខ្មែរម្នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនមកស្រុកកំណើតវិញ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។

សាកសពជនរងគ្រោះឈ្មោះ សយ សារី ភេទស្រី អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃស្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយសារជំងឺខ្លាញ់រុំបេះដូង បណ្តាលឲ្យគាំងស្លាប់ នៅខេត្តឈុនបូរី ប្រទេសថៃ កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧។

បច្ចុប្បន្នសព ត្រូវបានអាជ្ញាធរខែ្មរប្រចាំនៅច្រកទ្វារអន្តរជាតិដូង ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតទៅតាមប្រពៃណី៕ ដោយ៖ រៀម សាលី

website_news/2017041003.txt · Last modified: 2017/10/04 12:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki