website_news:2017041005

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថា រយៈពេលជាងកន្លះឆ្នាំ២០១៧នេះ ថៃបានបញ្ជូនសាកសពពលករខ្មែរជាង៥០០

http://cambodiapolice.com/blog/archives/ 12:12 pm 4 តុលា 2017

បន្ទាយមានជ័យ ៖ សពពលករខ្មែរជាង៥០០នាក់ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកស្រុកកំណើតវិញ ក្នុងរយៈពេលជាងកន្លះឆ្នាំ២០១៧នេះ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកឡើងក្នុងសិក្ខាសាលានាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យគឺខេត្តមួយដែលជាប់ព្រំដែននិងប្រទេសថៃមានចំនួន ៥ស្រុក ក្រុងមានច្រកអន្តរប៉ោយប៉ែតនិងច្រកតំបន់ព្រំដែនម៉ាឡៃ និងច្រកតំបន់ព្រំដែនបឹងត្រកួនដែលជាច្រកសេដ្ឋកិច្ចសម្រាប់ដោះដូរទំនិញរវាងប្រទេសកទាំងពីរ។ លោកស្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនបានចេញចូលទៅរកការងារព្រឹកវិលល្ងាចជាមុខរបរមួយក្រោយពេលដែលភាគីថៃបានអនុវត្តន៍ច្បាប់ការងារប្រជាពលរដ្ឋបានបត់បង់ការងារតាមបន្ទាត់ព្រំដែនបាននាំចូលធ្វើដោយស្របច្បាប់នៅប្រទេសថៃ។

លោកទំទាវ ជូ គឹមអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា សិក្ខាសាលាស្តីពីកិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្មដែលធ្វើរយៈពេល២ថ្ងៃក្នុងគោលបំណង៖ ទី១-ពង្រឹងកិច្ចសហការរវាងស្ថាប័ននិងដៃគូពាក់ព័ន្ធដើម្បីឆ្លើយតបនិងបញ្ហាជួញដូរពលកម្ម ទី២-ជំរុញនិងពង្រឹងការអនុវត្តន៍ច្បាប់ស្តីពីការបង្ក្រាបអំពើរជួញដូរមនុស្សនិងអំពើរធ្វើអាជីវកម្មផ្លូវភេទនិងបង្កើនការឆ្លើយតបចំពោះអំពើជួញដូរពលកម្ម និងទី៣-លើកកម្ពស់បង្កើនសមត្ថភាពនិងការគាំទ្រសម្រាប់ការកំណត់អត្តសញ្ញាណជនរងគ្រោះការបញ្ជូនករណីនិងសេវាថែទាំជនរងគ្រោះ។

លោកជំទាវបានបញ្ជាក់ថា យោងតាមរបាយការណ៍ជាងកន្លះឆ្នាំ២០១៧នេះ ថៃបានបញ្ជូនសាកសពពលករខ្មែរប្រជូនសាច់ញាតិមានប្រមាណជាង៥០០នាក់ហើយនៅអំឡុងឆ្នាំ២០១៤ថៃបានចាប់បញ្ជូនពលករខ្មែរយ៉ាងកំហុកមកកម្ពុជាវិញមានប្រមាណជាង២០ម៉ឺននាក់ហើយតាមទូរលេខពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃទាំងមានច្បាប់និងមិនទាន់មានច្បាប់មានប្រមាណជាង១លានកន្លះ ក្រោយពេលថៃអនុវត្តន៍ច្បាប់ការងាររាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារដល់ពលករខ្មែរបានប្រមាណ៣០ភាគរយហើយ ៕ ដោយ៖ចន្ត្រា

website_news/2017041005.txt · Last modified: 2017/10/04 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki