website_news:2017050401

បទល្មើសការជួញដូរមនុស្សមានការថយក្នុងឆ្នាំ២០១៦ បើធៀបនឹងឆ្នាំ២០១៥

http://police.gov.kh/blog 6:09 pm 4 មេសា 2017 519

ភ្នំពេញ៖ បទល្មើសនៃការជួញដូរមនុស្ស សញ្ចារកម្ម និងអំពើអាសលើអនីតិជនមានការថយចុះក្នុងឆ្នាំ២០១៦ បើធៀបនឹងឆ្នាំ២០១៥ នេះតាមការលើកឡើងរបស់លោកជំទាវឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ ក្នុងកិច្ចប្រជុំបូកសរុបការងារនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋនានគរបាលជាតិ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ។

ក្នុងកិច្ចប្រជុំនេះដែរលោកជំទាវឧត្តមសេនីយ៍ឯក យក់ សុខា បានមានប្រសាសន៍ដែរថា ការថយចុះនៃបទល្មើសការជួញដូរគឺដោយមានការចូលរួមទប់ស្កាត់ បង្ក្រាប របស់កងកម្លាំងនគរបាលនៃនាយកដ្ឋាន យ៉ាងសកម្ម នាពេលកន្លងមក ។ លោកជំទាវឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្តថា ទោះជាបទល្មើសមានការថយចុះក៏ដោយក៏កងកម្លាំងនគរបាលត្រូវតែបន្តស្រាវជ្រាវនូវបទល្មើសជួញដូរនេះឲ្យកាន់តែខ្លាំងជាងមុនទៀត ព្រោះថា ជនល្មើសប្រព្រឹត្តក្នុងករណីជូញដូរនេះកំពុងតែមានភាពស្មុគស្មាញ និងការតែជំនាញក្នុងការបំភ័ន្តភ្នែកសមត្ថកិច្ច ដូចនេះមន្ត្រីជំនាញត្រូវតែពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវបន្ថែមទៀត ។ ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវឧត្តមសេនីយ៍ឯក យក់ សុខា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីនគរបាលជំនាញទាំងអស់ដែលតែងតែចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ បង្ក្រាប ការជួញដូរមនុស្សគ្រប់រូបភាព ដែលបានធ្វើឲ្យបទល្មើសនេះថយចុះក្នុងឆ្នាំ២០១៦ ផងដែរ ។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៦នេះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមាន ៩២ករណី លើ ១០៥ករណី (ចាប់ខ្លួន ១១៣នាក់ ជនបរទេស ៨នាក់, សង្គ្រោះ ២៩៨នាក់) ក្នុងនោះករណីជួញដូរមនុស្ស ២៦ករណី ឃាត់ជនសង្ស័យ ៣៨នាក់ ស្រី ២១នាក់ បរទេស ២នាក់ (ប៉ាគីស្ថាន ម្នាក់ និងថៃ ម្នាក់) ជនរងគ្រោះ ១០៣នាក់ អនីតិជន ២២នាក់, ករណីសញ្ចារកម្ម ២៧ ករណី ឃាត់ជនសង្ស័យ ៣៦នាក់ ស្រី២៥នាក់ ជនបរទេស ២នាក់ (អូស្ត្រាលី ម្នាក់និងវៀតណាម ម្នាក់) ជនរងគ្រោះ ១៤៧នាក់ អនីតិជន ២១នាក់, ករណីទិញរួមភេទ និងអំពើអាសលើអនីតិជន ៣៩ករណី ឃាត់ជនសង្ស័យ ៣៩នាក់ បរទេស ៤នាក់ (ឥណ្ឌា ម្នាក់, ហូឡង់ ២នាក់ និងកូរ៉េ ម្នាក់) ជនរងគ្រោះ ៤៨នាក់ អនីតិជន ៤៨នាក់ ៕

website_news/2017050401.txt · Last modified: 2017/04/05 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki