website_news:2017050404

ពលករវិលត្រឡប់ពីថៃជួបបញ្ហាច្រើនជាបន្តបន្ទាប់

https://kohsantepheapdaily.com.kh ៖ ម៉ុត សារុន ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៦:៥៧

ខេត្តបន្ទាយមានជ័យ ៖ ត្រឹមតែជាង១០ថ្ងៃពលករវិលត្រឡប់ពីថៃដែលត្រូវគេចាប់បញ្ជូនតាមរថយន្តទ្រុងជួបបញ្ហាជាបន្តបន្ទាប់៤លើក តែត្រូវបានសមត្ថកិច្ចជំនាញជួយជាបន្តបន្ទាប់ដើម្បីបន្តដំណើរត្រឡប់ទៅស្រុកកំណើត នេះបើតាមការឲ្យដឹងពីនគរបាលការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តប្រចាំការនៅស្នាក់ការសម្ភាសន៍ និងទទួលពាក្យបណ្តឹងពលករនៅទីតាំងទទួលពលករក្នុងក្រុងប៉ោយប៉ែត ។ ពលករ២ក្រុមផ្សេងគ្នាជិត២០នាក់ក្រោយចុះពីរថយន្តទ្រុងនៅទីតាំងទទួលពលករនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នេះបានរអ៊ូរទាំថា ឥវ៉ាន់របស់ពួកគេមិនទាន់ឃើញមកដល់ដីខ្មែរទេ គឺក្រុមមេខ្យល់ជ្រេយកចេញតាមរទេះមានការយឺតយ៉ាវធ្វើឲ្យពួកគេមានការលំបាកត្រូវរងចាំខាតពេលវេលា ។

លោកអនុសេនីយឯក អោក សំណុក នាយរងការិយាប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនប្រាប់កោះសន្តិភាពថា រយៈពេលជាង១០ថ្ងៃពោលចាប់តាំងពីទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបានខេត្តក៏ដូចជាប្រធានការិយាល័យបង្កើតស្នាក់ការសម្ភាស និងទទួលពាក្យបណ្តឹងពលករប្រចាំនៅទីតាំងទទួលពលករក្នុងក្រុងប៉ោយប៉ែតខាងលោកបានជួយដល់ពលករបាត់សម្ភារ ឬឥវ៉ាន់បានចំនួន៤លើកប្រគល់ជូនពលករវិញ ។ លោកបន្តថា រាល់ពលករដែលបាត់សម្ភារហើយខាងលោកជួយស្រាវជ្រៀវយកឲ្យវិញពុំមានពលករណាអស់ប្រាក់ឡើយក្រៅពីនេះលោកថា បានដកហូតដាវសាំម៉ូរ៉ៃដែលពលករយកមកពីថៃបាន២ដើមព្រមទាំងជួយការពារសណ្តាប់ធ្នាប់នៅទីតាំងទទួលពលករ និងជួយសម្រួលចរាចរដល់រថយន្តថៃដើម្បីដឹកពលករចូលទីនោះបានស្រួលផងដែរ ៕

website_news/2017050404.txt · Last modified: 2017/08/24 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki