website_news:2017050408

ជិតដល់បុណ្យចូលឆ្នាំថ្មី! មានពលករ៣០០ទៅ៥០០នាក់ ក្នុង១ថ្ងៃៗ ធ្វើដំណើរមកពីធ្វើការនៅថៃ ណៈថ្លៃធ្វើដំណើរត្រូវបានអនុគ្រោះ

http://www.freshnewsasia.com/index. 2017-04-05

(បន្ទាយមានជ័យ)៖ អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះមានពលករខ្មែរប្រមាណ ពី៣០០នាក់ ទៅ៥០០នាក់ ក្នុង១ថ្ងៃៗ បានធ្វើដំណើរចេញពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីជួបជុំគ្រួសារនៅស្រុកកំណើត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ជាមួយនឹងឱកាសបុណ្យចូលឆ្នាំនេះ រាជរដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យពលករខ្មែរ និងពលករជនជាតិដទៃ ធ្វើដំណើរមកលេងស្រុក កំណើត តាមរថយន្តក្រុងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

លោក ង៉ោ ម៉េងជ្រួន បានបន្តថា «អំឡុងពេលនេះ ពលករខ្មែរយើងមិនទាន់សម្រុកមកច្រើនទេ ទាល់កិបចូលឆ្នាំទើបមាន អ្នកបុកមកច្រើន អាចដល់ ៥,០០០នាក់ ទៅ១០,០០០នាក់ តែឥឡូវមានប្រមាណជា ៣០០នាក់ ទៅ៥០០នាក់ទេ»។ ទោះយ៉ាងណា កម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត បានបង្កើនកិច្ចសហការជាមួយកម្លាំងអាជ្ញាធរថៃហើយ ដើម្បីជួយសម្រួលដល់ការ ធ្វើដំណើររបស់ពលករខ្មែរ ដែលធ្វើដំណើរមកដល់ច្រកទ្វារព្រំដែនកម្ពុជា-ថៃ។ សូមបញ្ជាក់ថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៧នេះ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ មកទឹកដីកម្ពុជាវិញ ចំនួន១,៨៤៩នាក់៕

website_news/2017050408.txt · Last modified: 2017/08/24 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki