website_news:2017050501

បណ្ឌិត្យសភានគរបាលកម្ពុជាសង្ឃឹមថា សៀវភៅគោនីតិវិធីស៊ើបអង្កេតបទល្មើសជួញដូរមនុស្សនឹងពង្រឹងសមត្ថភាពជំនាញនគរបាល

http://www./bayontv.html 04/05/2017

បណ្ឌិត្យសភានគរបាលកម្ពុជានៅថ្ងៃទី០៤ ខែឧសភានេះ បានបើកសិក្ខាសាលាបង្ហាញ និងផ្សព្វផ្សាយសៀវភៅគោលមុខវិជ្ជានីតិវិធី នៃការស៊ើបអង្កេតបទល្មើសជួញដូរមនុស្សដល់មន្ត្រីនគរបាលជំនាញជាច្រើនរូបមុននឹងប្រើដាក់អោយបង្រៀនជាផ្លូវការដល់មន្ត្រីនគរបាលជំនាញ។

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឃឹម សុវណ្ណវុធ ប្រធានក្រុមស្រាវជ្រាវចងក្រងសៀវភៅរបស់បណ្ឌិត្យសភានគរបាលកម្ពុជា បានអោយដឹងថា ដើម្បីបង្ក្រាបបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពនូវល្បិចកលថ្មីៗដែលជនល្មើសបានប្រើប្រាស់ប្រព្រឹត្តបទល្មើសជួញដូរមនុស្ស មន្ត្រីជំនាញបណ្ឌិត្យសភានគរបាលកម្ពុជា បានខិតខំសិក្សាស្រាវជ្រាវចងក្រងសៀវភៅគោលមុខវិជ្ជានីតិវិធីនៃការស៊ើបអង្កេតបទល្មើសជួញដូរមនុស្សនេះដោយមានកិច្ចសហការជាមួយក្រុមបេសកកម្មយុត្តិធម៌អន្តរជាតិប្រចាំកម្ពុជា។លោកអោយដឹងទៀតថា រយៈពេលមួយឆ្នាំទើបសម្រេចចងក្រងខ្លឹមសារនីតិវិធីសៀវភៅនេះរួចរាល់។

លោក Peter William ប្រធានបេសកកម្មយុត្តិធម៌អន្តរជាតិប្រចាំកម្ពុជា និងឧត្តមសេនីយ៍ឯក សៅ វិរះទុយ អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាលើកឡើងថា សៀវភៅគោលមុខវិជ្ជានីតិវិធីស៊ើបអង្កេតបទល្មើសជួញដូរមនុស្សដែលទើបចំរេចចងក្រងបាននេះ វាជាធនធានមួយសម្រាប់ពង្រីកពង្រឹងចំណេះដឹងបង្កើនសមត្ថភាព ដ៏ទូលំទូលាយស៊ីជំរៅមានសមត្ថភាពខ្ពស់ក្នុងការបង្ក្រាបទប់ស្កាត់ដល់ល្បិចកលថ្មីៗរបស់ក្រុមឧក្រិដ្ឋជន។

ឧត្តមសេនីយ៍ឯក សៅ វិរះទុយ អោយដឹងទៀតថា ការសម្រេចបានចងក្រងសៀវភៅគោលមុខវិជ្ជានីតិវិធីនៃការស៊ើបអង្កេតបទល្មើសជួញដូរមនុស្សនេះជាការសម្រេចបាននូវផែនការយុទ្ធសាស្ត្រកំណែទម្រង់រយៈពេល៥ឆ្នាំរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។

សូមបញ្ជាក់ថា សៀវភៅគោលមុខវិជ្ជានីតិវិធីនៃការស៊ើបអង្កេតបទល្មើសជួញដូរមនុស្សនេះមាន ៤៣៥ទំព័រ មាន១៦មេរៀនធំៗ។ សៀវភៅនេះ ចាប់ផ្តើមចងក្រងពីថ្ងៃទី១កក្កដា ឆ្នាំ២០១៦ និងសម្រេចរួចរាល់នូវថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧៕

website_news/2017050501.txt · Last modified: 2017/05/05 11:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki