website_news:2017050502

អ្នកទោសខ្មែរ2នាក់ទៀតហើយដែលក្រុមអាជ្ញាធរថៃដោះលេង

http://www./kohsantepheapdaily ៖ ឱម សារឿន ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៦:៣៦

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលេងអ្នកទោសខ្មែរ២នាក់ឱ្យមានសិទ្ធសេរីភាពហើយនាំខ្លួនមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំ(សាងាំ)កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

អ្នកទោសខ្មែរដែលអាជ្ញាធរថៃដោះលេងទី១-ឈ្មោះ នី ម៉ាបុ ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផន ជា ភេទប្រុស អាយុ១៦ឆ្នាំ ទាំង២នាក់នេះរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ដោយជាប់ពាក់ព័ន្ធពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញួងនៅក្នុងទឹកដីថៃ ។ អ្នកទោសខ្មែរក្រុមអាជ្ញាធរថៃដោះលេងនោះបានរៀបរាប់ថា ពួកគេដែលឆ្លងចូលទៅក្នុងទឹកដីថៃកាប់ឈើគ្រញួងដោយសារតែក្រុមឈ្មួញឈើគ្រញួងដើរប្រមូលគៀងគររកកំលាំងហើយបានបង្កើតជាក្រុមៗ ឧបត្ថម្ភជាស្បៀងអាហារនឹងថវិកាបន្តិចបន្ទួចកាប់ឈើគ្រញួងយកមកលក់ឱ្យពួកគេ ហើយក៏ត្រូវក្រុមទាហានថៃបាញ់សម្លាប់បាត់បង់ជីវិតនឹងចាប់ខ្លួនយកទៅដាក់នៅក្នុងពន្ធធនាគាប្រទេសថៃ ។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា នៅមាត់ច្រកទ្វារអន្តរជាតិជាំនេះ៩០%ដែលក្រុមអាជ្ញាធរថៃបញ្ជូនអ្នកទោសជាប់ពាក់ព័ន្ធពីបទឆ្លងដែលចូលក្នុងទឹកដីថៃកាប់ឈើគ្រញួងយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាជាបន្តបន្ទាប់តែ១០%ទេដែលមានអ្នកទោសខ្មែរឆ្លងចូលទៅរកការងារធ្វើនោះ ។ ជាក់ស្តែងអ្នកទោសខ្មែរ២នាក់ជាប់ទោសដែលជាប់ពាក់ព័ន្ធពីបទកាប់ឈើគ្រញួងក្រោយពីបានទទួលពីអាជ្ញាធររួចសមត្ថកិច្ចបានបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាហើយឱ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនាថ្ងៃដដែល ៕

website_news/2017050502.txt · Last modified: 2017/08/24 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki