website_news:2017050504

ពលរដ្ឋខ្មែរចំណាកស្រុកធ្វើការនៅប្រទេសថៃ300នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន

http://www.khmerchonburi.info/archives ថ្ងៃទី04 ខែឧសភា ឆ្នាំ2017

កាលពីថ្ងៃទី03 ខែឧសភា ឆ្នាំ2017 អាជ្ញាធរមូលដ្ឋានថៃរួមទាំងទាហាន ប៉ូលិសអន្តោប្រវេសន៍ ក្រុងPattaya ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃបានបើកព្រឹត្តិប័តការចុះត្រួតពិនិត្យពលករអន្តោប្រវេសន៍នៅក្នុង ការដ្ឋានសំណង់មួយកន្លែងដែលស្ថិតនៅក្នុងខ័ណ្ឌ ផាត់ថាយ៉ានឿរ ស្រុកបាងឡាម៉ុងខេត្តឈុនបុរីក្នុងការចុះត្រួតពិនិត្យនិងឆែកឆេរលើកនេះកំលាំងសមត្ថកិច្ចថៃបាន រកឃើញពលករខ្មែរចំណាកខុសច្បាប់ ចំនួន300នាក់ ដែលកំពុងធ្វើការសំណង់នៅក្នុងបរិវេណកន្លែងត្រួតពិនិត្យ។ ប្រភពពីសមត្ថកិច្ចថៃនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងចំណោមពលករខ្មែរ 300នាក់ មានពលករខ្មែរខុសច្បាប់ដែលអត់មានលិខិតអនុញ្ញាត(ឫប័ណ្ណស៊ីជុំពូ)ឲ្យធ្វើការចំនួន200នាក់ និងមានលិខិតធ្វើការត្រឹមត្រូវ ចំនួន100នាក់។ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងធ្វើការត្រួតពិនិត្យឯកសារនិងធ្វើការសាកសួរលើពលករខ្មែរទាំងអស់រួចចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017050504.txt · Last modified: 2017/05/05 11:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki