website_news:2017050507

ពិតជាឈឺចាប់សម្រាប់គ្រួសារណាស់ បានត្រឹមតែទទួលសពពីភាគីថៃ

http://www./kohsantepheapdaily ដោយ ៖ ម៉ុត សារុន ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ០៩:៣៥

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សាកសពពលករខ្មែរម្នាក់ ត្រូវភាគីថៃដឹកត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលា០៨យប់ថ្ងៃទី០៤ ឧសភា បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់ពីលើអគារមួយ មានកម្ពស់១០ជាន់ ស្ថិតនៅក្រុងបាងកក។ ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះចេន ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករសំណង់នៅប្រទេសថៃ មានទីស្រុកកំណើតនៅភូមិជីឃ្មុល ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ ។

បើតាមក្រុមសាច់ញាតិបានឱ្យកោះសន្តិភាពដឹងថា ជនរងគ្រោះដែលស្លាប់បានធ្លាក់ពីលើអគារការដ្ឋានសំណង់ជាន់ទី១០ ខណៈពេលឡើងលាបថ្នាំជញ្ជាំង ក៏ជាន់បះក្តារទម្រធ្លាក់ចូលរណ្តៅទឹកត្រឹមចង្កេះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ក្រោយមក ដំណឹងអកុសលនេះ ដឹងដល់ក្រុមគ្រួសារ ទើបមកទទួលសាកសពពីភាគីថៃទាំងសំឡេងស្រែកយំទាំងស្តាយស្រណោះ។ ទន្ទឹមនោះ ក៏បានជួលរថយន្តដឹកបន្តទៅខេត្តតាកែវ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ គួរកត់សម្គាល់ថា នៅថ្ងៃទី០៤ ឧសភា មានសាកសពពលករ២នាក់ ត្រូវភាគីថៃបញ្ជូនឱ្យសាច់ញាតិជាបន្តបន្ទាប់ ។

website_news/2017050507.txt · Last modified: 2017/08/24 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki