website_news:2017050508

កម្ពុជាបើកការិយាល័យផ្តល់សំណុំលិខិត៣បន្ថែមនៅថៃជូនដល់ពលករ

http://vayofm.com/news/detail 05-05-2017 12:03 pm

ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករ បានបើកការិយាល័យផ្ដល់សំណុំលិខិតចំនួន ៣បន្ថែមទៀត នៅប្រទេសថៃ។

សេចក្ដីជូនដំណឹងចុះថ្ងៃទី០២ ខែឧសភា របស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករ បានឲ្យដឹងថា ការិយាល័យផ្ដល់សំណុំលិខិតចំនួន៣បន្ថែមទៀតនោះ រួមមាន នៅខេត្តឆាក់ឈើងសាវ ខេត្តប៉ាធុមថានី និងខេត្តរ៉ាក់យង។ ជាមួយគ្នានេះ គណៈកម្មការផ្ដល់ភាពស្របច្បាប់ ឲ្យពលករអាចមកពិនិត្យឈ្មោះរបស់ខ្លួន និងមកទទួលលិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករទៅធ្វើការនៅបរទេស នៅតាមទីតាំងទាំង៣ខាងលើ ចាប់ពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា កន្លងទៅពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសថៃ មិនស្របច្បាប់ ត្រូវបានគេមើលឃើញថា អាជ្ញាធរនៃប្រទេសមួយនេះ ចាប់បញ្ជូនយ៉ាងច្រើនមកចាក់ចោលនៅតាមព្រំដែន ប៉ុន្តែដោយសារតែមានការសម្របសម្រួលរវាងភាគីកម្ពុជា ជាមួយនឹងប្រទេសថៃ ទើបលែងសូវមានការចាប់បញ្ជូនពលករឲ្យត្រឡប់មកកម្ពុជាវិញ៕

website_news/2017050508.txt · Last modified: 2017/05/05 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki