website_news:20170506001

ពលករខ្មែរស្លាប់ម្នាក់ទៀតហើយនៅខេត្តត្រាតប្រទេសថៃ ដោយសារគ្រោះថ្នាក់ចរាចរ

http://www.khmer-chonburi.com/archives/ 03 JUN 2017 ខ្មែរបាត់ដំបង

ពលករខ្មែរម្នាក់បើកម៉ូតូលឿនដូចហោះជ្រុលទៅបុករបងថ្មផ្ទះថៃយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់បន្ទាប់មកបានស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង11:23នាទីយប់ ថ្ងៃពុធទី01 ខែមីនា ឆ្នាំ2017 ផ្លូវជាតិមួយកន្លែងស្ថិតនៅក្នុងភូមិថារៀរ ឃុំវ៉ាងករះឆេះ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃជនរងគ្រោះមានឈ្មោះ ខុម មួនភេទប្រុស អាយុ25ឆ្នាំ ស្នាក់នៅផ្ទះ575 ឃុំវ៉ាងករះឆេះ ស្រុកមឿងខេត្តត្រាត ប្រភពពីឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាmxs ពណ៌លឿងពាក់ស្លាកលេខ(5กข 3818)មកពី,ភូមិបានថារឿរ សំដៅទៅផ្លូវបំបែកកោះតាក្រៀន,យ៉ាងលឿន លុះដល់ចំណុចកើតហេតុបានជ្រុលទៅបុកនឹងរបងថ្មយ៉ាងពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះនៅសល់តែដង្ហើមចង្រិតក្រោយមករងគ្រោះត្រូវភ្នាក់ងារសង្គ្រោះបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកនៅវេលាម៉ោង 02:00យប់ ខាងមន្ទីពេទ្យបានខលមកប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ។

ប្រភពពីសមត្ថកិច្ចថៃបានឲ្យដឹងថា នៅកន្លែងកើតហេតុនេះធ្លាប់មានក្រុមក្មេងស្ទាវថៃបើកបុករបងនៅកន្លែងនេះហើយបានស្លាប់អស់ជាច្រើននាក់មកហើយ។ បច្ចុប្បន្នសាកសពរងគ្រោះត្រូវសមត្ថកិច្ចរក្សាទុកនៅមន្ទីរពេទ្យដើម្បីរង់ចាំប្រគល់ជូនសាច់ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/20170506001.txt · Last modified: 2017/06/05 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki