website_news:20170506004

កម្មករនេសាទខ្មែរម្នាក់ត្រូវគេសម្លាប់នៅលើទូកនេសាទថៃ

http://www.khmer-chonburi.com/archives/ ដំណឹងពលករឆ្លងដែន 4 JUN 2017 ខ្មែរ បាត់ដំបង

មានករណីពលករខ្មែរម្នាក់ត្រូវគេចាក់ស្លាប់នៅលើទូកនេសាទត្រីថៃរបស់ថៅកែមួយគ្រឿង ស្ថិតនៅក្នុងខេត្តចាន់បុរី ប្រទេសថៃ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង13:20នាទី ថ្ងៃសៅរ៍ ទី03 ខែមិថុនា ឆ្នាំ2017 ស្ថិតនៅត្រង់កំពុងផែកោះប្រិត ឃុំកោះប្រិត ស្រុកឡែមសិង ខេត្តចាន់បុរី ប្រទេសថៃ នៅកន្លែងកើតហេតុសមត្ថកិច្ចថៃបានប្រទះសាកសពជនរងគ្រោះម្នាក់ដេកស្លាប់នៅក្នុងថ្លុកឈាមនៅលើទូកនេសាទមួយគ្រឿង ប្រភពបឋម បានដឹងថាជនរងគ្រោះដែលស្លាប់ជាពលករខ្មែរ អាយុប្រហែល20ឆ្នាំ ត្រូវបានគេសម្លាប់នៅនិងកន្លែងកើតហេតុ។ បើការ សន្និដ្ឋានប្រហែលជារងគ្រោះមានរឿងឈ្លោះប្រកែកគ្នាទើបឈានដល់ការចាក់សម្លាប់គ្នាបែបនេះ។ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងធ្វើការស៊ើបអង្កេតនិងតាមស្រាវជ្រាវចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

website_news/20170506004.txt · Last modified: 2017/06/05 11:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki