website_news:20170506005

ពលករខ្មែរម្នាក់រងរបួសធ្ងន់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរ បើកម៉ូតូបុកបង្គោលភ្លើងនៅប្រទេសថៃ

http://www.khmer-chonburi.com/archives/ ០5 JUN 2017ខ្មែរ បាត់ដំបង

មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកបង្គោលភ្លើងនៅខេត្តសាមុតប្រាកានប្រទេសថៃបណ្ដាលឱ្យពលករខ្មែរម្នាក់រងគ្រោះធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ02យប់ថ្ងៃច័ន្ទ ទី05 ខែមិថុនា ឆ្នាំ2017 នៅលើផ្លូវជាតិឈ្មោះ(តំរុ-បាងផ្លី)ស្ថិតក្នុងស្រុកបាងផ្លី ខេត្តសាមុតប្រាកាន ប្រទេសថៃ នៅនិងកន្លែងកើតហេតុនេះសមត្ថកិច្ចថៃប្រទះឃើញមានជនរងគ្រោះពីរនាក់ម្នាក់របួសនិងម្នាក់ទៀតរងរបួសព្រោះឈាមរហូអត់ឈប់។ តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចជនរងគ្រោះទី1 ជាជាតិថៃភេទប្រុសបានរងរបួសស្រាល ជនរងគ្រោះទី2ជាជាតិខ្មែរភេទប្រុស(មិនស្គាល់ឈ្មោះ)បានរបួសធ្ងន់ ហើយនៅក្បែរកន្លែងកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក(យ៉ាម៉ាហាហ្វីរណូ)ពាក់ស្លាក61กข2226 សាមុតប្រាកានកំពុងដួលបុកនិងបង្គោលខ្សែរភ្លើង។ បច្ចុប្បន្នជនរងគ្រោះជាជាតិខ្មែរត្រូវបានភ្នាក់ងារសង្រ្គោះបញ្ជូនទៅព្យាបាលនៅមន្ទីរខេត្តសាមុតប្រាកានប្រទេសថៃ។ ចែកមូលហេតុដែលបង្កឲ្យកើតគ្រោះថ្នាក់សម្ថកិច្ចនិងស្រាវជ្រាវនៅពេលក្រោយ។

website_news/20170506005.txt · Last modified: 2017/06/05 11:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki